ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច រំពឹងថា អភិបាលខេត្តព្រះវិហារថ្មី នឹងជួយរក្សាព្រៃឈើនៅឧទ្យាន តេជោសែនឫស្សីត្រឹប
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច នៅថ្ងៃចន្ទម្សិលមិញនេះ បានដឹកនាំក្រុមការងារទៅល្បាតនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ ហើយបានរកឃើញថា មានការកាប់បំផ្លាញដើមឈើសុក្រំចំនួន៧ទីតាំង និងដើមផ្ចឹកចំនួនមួយទីតាំង។ ចំពោះបញ្ហានេះ លោកបណ្ឌិត សុខ ទូច បានបង្ហាញការរំពឹងថា អភិបាលខេត្តព្រះវិហារថ្មី លោក គឹម រិទ្ធី នឹងជួយចាត់វិធានការ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការមកតាំងទីលំនៅថ្មីដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យាន តេជោសែនឫស្សីត្រឹបនេះ។

យ៉ាងណាក៏ដោយ ចំពោះការកាប់បំផ្លាញព្រៃឈើនេះ លោកបណ្ឌិត សុខ ទូច បានអះអាងថា ក្រោយការតាមដានយ៉ាងយកចិត្តទុកដាក់ ក្រុមការងាររបស់លោកបានកំណត់មុខសញ្ញាអ្នកដែលបានចូលកាប់ឈើនោះ គឺជាអ្នកដែលមកតាំងទីលំនៅថ្មី ក្រោយព្រះរាជ្យក្រឹត្យដាក់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ជាតំបន់អភិរក្ស ក្នុងឆ្នាំ២០១៤។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា៖ «កន្លងមក យើងបានរៀបចំទីតាំងថ្មីសម្រាប់ប្រជាពលរដ្ឋទាំងអស់នោះ ទៅរស់នៅទីតាំងថ្មីដែលមានទំហំ 30 X 50m នៅជិតនឹងសាលារៀន វត្តអារាម និងមានអណ្តូងទឹកសម្រាប់ប្រើប្រាស់ និងបានអនុញ្ញាតដល់ពួកគាត់អាចមកអាស្រ័យផលនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានជាធម្មតា ប៉ុន្តែពួកគាត់មួយចំនួនធំនៅបន្តរស់នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាដដែល ហើយពេលខ្លះ គាត់បានចូលទៅកាប់ឈើនៅពេលយប់»។

តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរដែលពាក់ព័ន្ធ ដែលតែងជួយសហការ និងសម្របសម្រួលការងារជាមួយក្រុមការងារលោកកន្លងមក។ ក៏ប៉ុន្តែ លោកថា ហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ ត្បិតកន្លងមកក្រុមការងារបានប្រមូលនូវវត្ថុតាងជាច្រើន ដូចជាអាវុធកែច្នៃ និងឈើដែលបានរក្សាទុក ព្រមទាំងបានរាយការណ៍ដល់ថ្នាក់ដឹកនាំស្រុកជារឿយៗ។ ដូច្នេះហើយ លោកជំនឿយ៉ាងមុតមាំថា នៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់គណអភិបាលខេត្តព្រះវិហារថ្មី ព្រមទាំងលោកអភិបាលស្រុកឆែប នឹងបន្តជួយគាំទ្រសហការដល់ក្រុមការងាររបស់លោក ក្នុងការពន្លឿននីតិវិធីដែលនៅសេសសល់ទាំងឡាយ សំដៅរក្សាធនធានព្រៃឈើសម្រាប់មនុស្សជំនាន់ក្រោយ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


