ព័ត៌មានជាតិ
ប្រធានផ្សារអូរឫស្សី និងបឹងកេងកង បង្កើនការគ្រប់គ្រងតម្លៃទំនិញ និងសន្តិសុខផ្សារជិតភ្ជុំបិណ្ឌ
ប្រធានផ្សារធំៗចំនួនពីរនៅក្នុងរាជធានីភ្នំពេញ រួមមានផ្សារអូរឫស្សី និងផ្សារបឹងកេងកង ចាប់ផ្តើមពង្រឹងសុវត្ថិ និងពិនិត្យទៅលើការលក់ដូររបស់អាជីវករទាក់ទងនឹងគុណភាព តម្លៃទំនិញ និងសណ្តាប់ធ្នាប់នានា ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។

លោក ឯក និមល ប្រធានផ្សារបឹងកេងកង ប្រាប់កម្ពុជាថ្មីថា គិតមកដល់ពេលនេះ លោកសង្កេតឃើញថា មានប្រជាពលរដ្ឋចាប់ផ្តើមចូលផ្សារបឹងកេងកង ដើម្បីទិញអីវ៉ាន់ និងសម្លៀកបំពាក់ ត្រៀមចូលរួមពិធីបុណ្យភ្ជុំបិណ្ឌឆាប់ៗនេះ។
នៅក្នុងកាលៈទេសៈនេះ ក្នុងនាមប្រធានផ្សារ លោក ឯក និមល បានចុះត្រួតពិនិត្យផ្ទាល់ទៅលើទំនិញផ្សេងៗ ឱ្យច្បាស់អំពីកាលបរិច្ឆេទ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លើសពីនេះទៀត លោកបានណែនាំដល់អាជីវករទាំងអស់ ត្រូវគិតពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវលក់ក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ។ លោក ក៏បានណែនាំដល់អាជីវករ ហាមដាច់ខាតលក់ទំនិញហួសកាលកំណត់ បើពុំដូច្នោះទេ ប្រឈមនឹងការផ្អាក ឬបិទតូបមិនឱ្យលក់តទៅទៀត។ ក្រៅពីពិនិត្យទៅលើគុណភាពផលិតផល ប្រធានផ្សារបឹងកេងកង ក៏បានបន្ថែមកម្លាំងរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងផ្សារ និងផ្សារផងដែរ ដើម្បីសម្រួលចរាចរណ៍ បន្ថយការកកស្ទះ។ លោក និមល បញ្ជាក់ថា ផ្សារបឹងកេងកង មានតូបលក់ដូរប្រមាណ ១៤១១តូប និងមានអាជីវករជិត ៩០០នាក់ កំពុងប្រកបអាជីវកម្មក្នុងផ្សារនេះ។

ដូចគ្នានេះដែរ ប្រធានផ្សារអូរឫស្សី លោក ឡយ ស៊ាងអាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅលើគុណភាពចំណីអាហារលក់ដូររបស់អាជីវករ និងទំនិញផ្សេងៗ ដោយមិនអញ្ញាតឱ្យមានការលក់ដូរចំណីអាហារដែលមានផ្ទុកសារធាតុគីមីហួសកម្រិត នាំឱ្យប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋឡើយ។ បន្ថែមពីនេះ លោកក៏បានដឹកនាំក្រុមការងារ ចុះណែនាំដល់អាជីវករ មិនឱ្យមានការដំឡើងថ្លៃទំនិញផងដែរ។
លោក ឡយ ស៊ាងអាង បានថ្លែងដូច្នេះថា «ជាការពិត ជិតភ្ជុំបិណ្ឌ ទំនិញមួយចំនួនប្រាកដជាមានការឡើងថ្លៃជាក់ជាមិនខាន ដោយសារតែការនាំចូល មានតម្លៃខ្ពស់។ ប៉ុន្តែឱ្យសំណូមពរ ឱ្យការលក់ មិនគួរដំឡើងថ្លៃខ្ពស់ហួសកម្រិតពេកនោះទេ»។

ទាក់ទិននិងសណ្តាប់ធ្នាប់ផ្សារវិញ ប្រធានផ្សារអូរឬស្សី បានបញ្ជាក់ថា លោកបានក៏បានបន្ថែមកម្លាំង ដើម្បីសម្រួលចរាចរណ៍នៅជុំវិញផ្សារ និងត្រៀមការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដែលចូលផ្សារអូរឫស្សីផងដែរ នៅរដូវភ្ជុំបិណ្ឌនេះ។ លោក ស៊ាងអាង បានឱ្យដឹងថា ផ្សារអូរឫស្សីមានតូបប្រមាណជាង ៥ពាន់តូប និងមានអាជីវករប្រហែល ១ម៉ឺននាក់ កំពុងប្រកបអាជីវកម្មក្នុងផ្សារ។
សូមបញ្ជាក់ថា សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្យប្រពៃណីជាតិខ្មែរ ចាប់ផ្តើបបិណ្ឌមួយនៅថ្ងៃទី ១១ ខែ កញ្ញា និងភ្ជុំធំត្រូវនឹងថ្ងៃទី ២៤-២៦ ខែ កញ្ញា ឆ្នាំ ២០២២៕ អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


