ព័ត៌មានជាតិ
ពលរដ្ឋ ៦ខេត្ត អាចជិះរថភ្លើងដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ ទៅស្រុកកំណើត
ក្រសួងសាធារណការ និងដឹកជញ្ជួន បានចេញសេចក្តីប្រកាស ឲ្យប្រជាជនកម្ពុជា ជិះរថភ្លើងដោយឥតគិតថ្លៃទៅស្រុកកំណើត ក្នុងចំណោម៦ខេត្ត តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ ការជិះរថភ្លើងឥតគិតថ្លៃនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការចំណាយសម្រាប់ធ្វើដំណើររបស់ប្រជាជនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។

តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសាធារណការ កាលពីថ្ងៃទី ១៦ ខែ កញ្ញា បានឱ្យដឹងថា ខ្សែរថភ្លើងតាមបណ្តាខេត្តចំនួន៦ មានដូចជា ខ្សែទី១ គឺគោលដៅពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្សែរថភ្លើងទី២ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ។
ចំណែកសំបុត្រសម្រាប់ធ្វើដំណើរតាមរថភ្លើងទាំង២ខ្សែនេះ នឹងមានការចែកជូនរយៈពេល២ថ្ងៃ មុនថ្ងៃធ្វើដំណើរនៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ និងនៅតាមស្ថានីយបណ្តាខេត្ត ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។
គួររំលឹកថា ក្រោយពីមានការប្រកាសពីសម្តេចតេជោ ហ៊ុន សែន ឲ្យមានការជិះរថភ្លើងឥតគិតថ្លៃចំពោះប្រជាជនទៅលេងស្រុកកំណើតរយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាជននោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានសហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេខេមបូឌា (Royal Railway Cambodia) ដើម្បីផ្តល់ជូនសេវាធ្វើដំណើតដោយមិនគិតថ្លៃតាមរថភ្លើងដល់ប្រជាជន។ ចំពោះពេលវេលា និងកាលបរិច្ឆេទ នៃការធ្វើដំណើរទាំង២ខ្សែ លោកអ្នកអាចមើលតាមសេចក្តីប្រកាសរបស់ក្រសួងដូចខាងក្រោមនេះ ៖


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


