ព័ត៌មានជាតិ
សម្ដេចតេជោ ៖ មានអ្នកនយោបាយខ្លះ ដើរឃោសនាថា ពេលខ្លួនឈ្នះឆ្នោត កុំសងប្រាក់ធនាគារ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានអ្នកនយោបាយខ្លះ បានដើរឃោសនាថា នៅពេលដែលខ្លួនឈ្នះឆ្នោត កុំសងប្រាក់ទៅធនាគារវិញ ដែលជារឿងមួយមិនត្រឹមត្រូវឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ៣ ខែតុលានេះថា កាលពីពេលថ្មីៗនេះ មានអ្នកខ្លះបានចោទថា សម្ដេចយកប័ណ្ណក្រីក្រ ធ្វើការឃោសនាបោះឆ្នោត មុនកាលកំណត់។ ចំណុចនេះ សម្ដេចតេជោ បញ្ជាក់ថា ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចមានសិទ្ធិនិយាយ ពាក់ព័ន្ធនឹងបញ្ហាប័ណ្ណក្រីក្រនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «គេចោទខ្ញុំថា លោក ហ៊ុន សែន យកប័ណ្ណក្រីក្រធ្វើការឃោសនាបោះឆ្នោត មុនកាលកំណត់…ខ្ញុំសូមបញ្ជាក់ទៅវិញថា ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ដែលដាក់ចេញបទបញ្ជា និងអនុវត្តនយោបាយនៃការដាក់ប័ណ្ណក្រីក្រ ខ្ញុំមានសិទ្ធិនិយាយ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏លើកឡើងដែរថា មានអ្នកនយោបាយខ្លះ បានដើរឃោសនាថា បើខ្លួនឈ្នះឆ្នោត កុំសងប្រាក់ទៅធនាគារវិញ។ សម្ដេចតេជោ លើកឡើងយ៉ាងដូច្នេះថា «អ្នកឯងរាល់ថ្ងៃដើរខ្សឹប ដើរនិយាយ…ខ្ញុំនិយាយដាក់ក្បាលម៉េក្រូ ពួកអ្នកឯងកំពុងនិយាយពីអី ពួកអ្នកឯងកំពុងតែនិយាយ…កន្លែងខ្លះអ្នកឯងចាំមើល អាខ្លះទៅសន្យាថា ពេលដែលឈ្នះធ្វើមេឃុំ កុំសងធនាគារ អាហ្នឹងជាមុខសញ្ញា ដែលធនាគាររឹប…ខ្លួនឯងទៅខ្ចីធនាគារ យកមកទិញម៉ូតូជិះ ឬទៅលេងល្បែងទៅអស់លុយ រួចហើយទៅឃោសនាថា បើឈ្នះឆ្នោតគឺកុំសងលុយធនាគារ…ចាំតើ»៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


