ព័ត៌មានជាតិ
ការរាំក្បាច់ខ្មែរជាមួយភ្លេងបរទេស ពីសិល្បការិនីរបាំ ចាប ចំរើនតុលា នៅទីក្រុងប៉ារីស
មិនត្រឹមតែជាគ្រូរបាំ អ្នកគ្រូ ចាប ចំរើនតុលា ក៏ជាអ្នករបាំលេចធ្លោមួយរូប ក្នុងចំណោមអ្នករបាំដទៃទៀត ដែលបានទៅសម្តែងរបាំជាច្រើនលើកនៅក្រៅប្រទេស ហើយនៅថ្ងៃនេះ សិល្បការិនីរបាំរូបនេះ ក៏បាននាំយកការសម្តែងច្នៃប្រឌិតថ្មីមួយរួមនឹងសិល្បករ ២រូបទៀត បង្ហាញនៅលើឆាកកណ្តាលទីក្រុងប៉ារីស។
នេះជាការសម្តែងសិល្ប:វប្បធម៏ខ្មែរ និងវង់តន្រ្តីសម្លេងស្រាលនៃវប្បធម៌បារាំង ក្នុងព្រះវិហារ Madeleine ដែលស្ថិតនៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើតាម អ្នកគ្រូ ចាប ចំរេីនតុលា ប្រាប់កម្ពុជាថ្មី។

សិល្បការិនីរបាំ ចំរើនតុលា បានឱ្យដឹងថា ការសម្តែងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអង្កការ Padouma និងក្រុមតន្ត្រី Le Chœur de Paris ព្រមទាំងអ្នកសម្តែងក្នុងសមាគមរបាំខ្មែរទេពមនោរម្យ ដែលមានការជួយសម្របសម្រួលពី ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ដោយបញ្ជូនសិល្បករ ២រូបទៀត ចូលរួមសម្តែងក្នុងផ្ទាំងទស្សនីយភាពនេះ។


បើតាមការបញ្ជាក់ កាយវិការរបាំដែលបានផុសនៅលើផេកផ្លូវការរបស់អ្នកគ្រូ ចាប ចំរើនតុលាកាលពីម្សិលមិញនោះ គឺជាស្នាដៃសិល្ប:ច្នៃប្រឌិតថ្មីមួយ ដែលរាំជាមួយភ្លេង Mozart របស់បរទេស ក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ ពីអ្នកគ្រូ ចាប ចំរេីនមិនា ដែលជាអតីតតួឯកអប្សរាស ក្នុងអំឡុងពេលសម្តេចព្រះរាម បុប្ផាទេវី នៅមានព្រះជន។ អ្នកគ្រូបន្ថែមថា អ្វីដែលខុសប្លែកសម្រាប់ការសម្តែងលើកនេះ គឺការរាំក្បាច់ខ្មែរជាមួយភ្លេងបរទេស។

គួរឱ្យដឹងដែរថា របាំដែលសិល្បករសិល្បការនី យកទៅសម្តែងនៅទីក្រុងប៉ារីសនោះ រួមមាន របាំអប្សរា (ទម្រង់ខ្មែរ), មយូរា, កិន្នរា កន្នរី និងរបាំអ្នកបន្តវេន។ អ្នករបាំ ចាប ចំរើនតុលា អះអាងទៀតថា អ្នកទស្សនានៅទីនេះ ភាគច្រេីនជាប្រជាជនក្នុងតំបន់អឺរ៉ុប៕
អត្ថបទដោយ ៖ សុធាវី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


