ព័ត៌មានជាតិ
សសយក ខេត្តស្វាយរៀង ថ្កោលទោសដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រ
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានចេញសេចក្ដីថ្លែងការណ៍ ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៉ី ដែលបានបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះមហាក្សត្រកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បញ្ជាក់ថា ការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តាព្រះមហាក្សត្រកម្ពុជាពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី គឺបានល្មើសចំពោះមាត្រា៧នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា «ព្រះមហាក្សត្រមិនអាចរំលោភបំពានបានឡើយ» ហើយក៏ល្មើសនឹងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលបានកំណត់ច្បាស់ពី បទប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។
ស.ស.យ.ក ខេត្តស្វាយរៀង ក៏បានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ជាទីបំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទីតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
ស.ស.យ.ក ខេត្តស្វាយរៀង ប្រកាសប្ដេជ្ញាគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រនៃកម្ពុជាជានិច្ច ដោយហេតុថា ព្រះអង្គ គឺជាឧត្តមជនស្នេហាជាតិកំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជានុរាស្រ្តខ្មែរ។ ជាមួយគ្នានេះ ស.ស.យ.ក ខេត្តស្វាយរៀង ក៏ប្រកាសគាំទ្រយ៉ាងពេញទំហឹងក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


