ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាង ៤ ម៉ឺននាក់ ចូលរួមពិធីបុណ្យអុំទូកខេត្តកំពត ថ្ងៃដំបូង
ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាង ៤ ម៉ឺននាក់ ចូលរួមពិធីបុណ្យអុំទូកខេត្តកំពត នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃដំបូង។ ពិធីបុណ្យអុំទូកខេត្តកំពត មានរយៈពេល ២ ថ្ងៃ គឺថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពិធីបើកកាប្រកួតប្រណាំងទូក នៅឆ្នេរខ្សាច់កោះស្មៅ ស្ថិតនៅក្នុងភិមូជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

តាមប្រធាន មន្ទីរទេសចរណ៍ ខេត្តកំពត និងរបាយការណ៍របស់រដ្ឋបាលខេត្តកំពត បានបង្ហាញថា នៅខេត្តកំពតនៃថ្ងៃ ដំបូងទី១ នៃពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តប្រមាណជាង ៤ មុឺននាក់។

មានការរំពឹងថា នឹងមានកំណើនបន្ថែមទៀត ខណៈខេត្តកំពត ខកខានប្រារព្ធពិធីបុណ្យនេះ អស់រយៈពេល ២ឆ្នាំ កន្លង មក ដោយសារវិបត្តិ និងបង្ការជំងឺ កូវីដ-១៩។

ចំពោះ សន្តិសុខសាធារណៈ មានការរៀបចំសណ្ដាប់ធ្នាប់ និងការពារបានល្អប្រសើរ និងមិនទាន់មានករណីអសកម្មណាមួយកើតឡើងនោះទេ រហូតមកដល់រសៀលនេះ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


