ព័ត៌មានជាតិ
បេក្ខជនប្រឡងទុតិយភូមិនៅភ្នំពេញ អវត្តមាន កើនឡើងជាង ៦៣០នាក់
គិតត្រឹមព្រឹកថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនអវត្តមានបានកើនឡើងដល់ជាង ៦៣០នាក់ និងគណៈមេប្រយោគអវត្តមានកើនដល់ជាង ២០នាក់។

លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅថ្ងៃទី៦ ខែធ្នូនេះថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែធ្នូនេះ នៅមណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនអវត្តមានចំនួន ៦៣៧នាក់ ក្នុងនោះនៅថ្ងៃទី៥ ខែធ្នូ អវត្តមានចំនួន ៦១៥នាក់ និងព្រឹកថ្ងៃទី៦ ធ្នូនេះ អវត្តមានចំនួន ២២នាក់។

លោកប្រធានមន្ទីរបានបន្តថា បេក្ខជនអវត្តមានភាគច្រើន ជាបេក្ខជនស្វ័យរិន ដែលពួកគាត់មានការងារធ្វើ ហើយបានដាក់ពាក្យប្រឡង។ ប៉ុន្តែដល់ថ្ងៃប្រឡង ពួកគាត់បែរជាមិនមកប្រឡងទៅវិញ ប្រហែលជាពួកគាត់គិតថា មិនមានសមត្ថភាពប្រឡង ឬក៏យ៉ាងណានោះទេ។ ជាក់ស្តែងនៅមណ្ឌលប្រឡងវិទ្យាល័យឥន្ទ្រទេវី មានបេក្ខជនស្វ័យរិនអវត្តមាន ១០០នាក់។

លោក ហែម ស៊ីណារ៉េត បានបន្តទៀតថា ចំណែកបេក្ខជនចំណេះទូទៅវិញ គឺពួកគាត់មកប្រឡងជាធម្មតា មានអវត្តមានតិចតួចប៉ុណ្ណោះ ដោយសារកត្តាផ្សេងៗ ឬមួយមកពីកក្តាសុខភាពជាដើម។ លោកបានបន្ថែមថា ក្រៅពីបេក្ខជន ក៏មានគណៈមេប្រយោគអវត្តមានផងដែរ គឺមានចំនួន ២២នាក់ ក្នុងនោះថ្ងៃប្រឡងទី១ មានអវត្តមាន ១៩នាក់ និងនៅព្រឹកថ្ងៃទី២នេះ អវត្តមានចំនួន ៣នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចំពោះស្ថានភាពមណ្ឌលប្រឡងនីមួយៗមានសភាពស្ងប់ស្ងាត់ល្អ ដោយក្នុងមណ្ឌលប្រឡង គណៈមេប្រយោគប្រឡងបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ ចំណែកបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុង ស្តីពី ការប្រឡងបានល្អ និងខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌលគ្រប់គ្រាន់។ រីឯអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡង។

លោក ហែម ស៊ីណារ៉េត បានឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២ នៃការប្រឡងបាក់ឌុបនេះ នៅមណ្ឌលវិទ្យាល័យឥន្ទ្រទេវី បេក្ខជន ២នាក់មានបញ្ហាសុខភាព និងគ្រោះថ្នាក់ចរាចរណ៍ តែអាចមកប្រឡងបាន ក្នុងនោះបេក្ខជន បន្ទប់លេ៤ តុលេខ៨១ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកមណ្ឌលប្រឡង តែអាចប្រឡងបាន និងបេក្ខជន បន្ទប់លេខ២១ តុលេខ៥១៥ មានបញ្ហាសុខភាព ប៉ុន្តែអាចធ្វើកិច្ចការប្រឡងបានក្នុងរថយន្តសង្គ្រោះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


