ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បង្កើនការផ្ដល់សេវាជូនពលរដ្ឋឲ្យបានឆាប់រហ័ស
កំពង់ធំ ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងក្រុងស្ទឹងសែនចំនួនបីរូប កាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ លោក ទូច សុខា អភិបាលរងខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ បង្កើនការផ្តល់សេវាជូនពលរដ្ឋឲ្យបានឆាប់រហ័ស។

លោកបន្តថា ការបង្កើន នៃចំនួនគណៈអភិបាលក្រុង-ស្រុក នេះ គឺពិតណាស់ នឹងធ្វើឲ្យសកម្មភាពចុះមូលដ្ឋានទៅទីតាំងដែលប្រជាពលរដ្ឋជួបបញ្ហា និងស្វែងរកដំណោះស្រាយជូនពួកគាត់បានលឿន ឆាប់រហ័ស ដោយផ្អែកលើយន្តការ នៃការអនុវត្តច្បាប់។ ទន្ទឹមនោះផងដែរ ត្រូវជំរុញបន្ថែមទៀត លើការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាចាំបាច់ ជាពិសេសការអនុវត្តលើយន្តការបម្រើសេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយ ដែលបានបង្ខិតប្រជាពលរដ្ឋកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរក្រុង-ស្រុក និងឃុំ-សង្កាត់។ រាជរដ្ឋាភិបាល ពិតជាមានការជឿជាក់ និងប្រគល់ភារកិច្ចទាំងអស់ជូនមកថ្នាក់ក្រោមជាតិ រួមជាមួយឃុំ-សង្កាត់ នៅកៀកកិតជាមួយ ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋដោយផ្ទាល់ ឆ្លងកាត់តាមរយៈ ការបោះឆ្នោត គោរពលើគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កន្លងមកនេះ។ ការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែន នៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ គឺជាការលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាពលរដ្ឋ ស្របតាមការចង់បានរបស់ប្រជាជននៅមូលដ្ឋាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ អាជ្ញាធរក្រុង -ស្រុក ទាំងអស់ ត្រូវធ្វើការបែងចែកតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការគោរពច្បាប់ ការអភិវឌ្ឍលើជីវភាពពលរដ្ឋ និងសង្គមជាតិ។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ធ្វើរបាយការណ៍បញ្ជាក់ថា ដើម្បីឲ្យការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋក្នុងក្រុងប្រកបដោយប្រសិទ្ធភាព ៖ ក្រុងស្ទឹងសែន ទទួលបានយន្តការ នៃការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយនៅឆ្នាំ ២០១០។ ក្នុងឆ្នាំ ២០២២ ការិយាល័យច្រកចេញចូលតែមួយ បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១៤,១៩៩ សេវា ក្នុងនោះ ៖ -សេវាសាធារណការ -នីត្យានុកូលកម្ម -វប្បធម៌ និង វិចិត្រសិល្បៈ -សេវាសំណង់ -ពាណិជ្ជកម្ម -ទេសចរណ៍ -សុខាភិបាល -ការងារចាក់ដីឡូត៍ និងខ្សាច់, ការងារ ឧស្សាហកម្ម និងសិប្បកម្ម – ការងារអប់រំយុវជន និងកីឡា និងការងារអត្រានុកូលដ្ឋាន។ ក្រៅពីការអនុវត្តសេវាលើកិច្ចការងារយន្តការច្រកចេញចូលតែមួយនេះ ក្នុងនោះរដ្ឋបាលក្រុង បាននិងកំពុងអនុវត្តលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍សម្របសម្រួល ដោយផ្អែកលើគោលការណ៍ច្បាប់អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍របស់រាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ ៖ ឈាង មករា








-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


