ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ស្នើលោកគ្រូនៅវិទ្យាល័យសំពៅលូន ឈប់យកត្រង់ឌឺឈូសសក់សិស្សទៀត
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី ២៦ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យលោកគ្រូនៅនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សំពៅលូន រៀបចំកាត់សក់ឲ្យសិស្សទាំងនោះតែម្ដងទៅ ដោយមិនចាំបាច់យកត្រង់ឌឺ ទៅឈូសសក់សិស្សបែបនោះទៀតឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «រឿងទីពីរ រឿងគ្រូកាត់សក់សិស្ស អស់ឆ្ងល់ អត់យល់…តែខ្ញុំនិយាយនេះណា មិនមែនសំដៅគ្រូទូទាំងប្រទេសទេ ប៉ុន្តែសំដៅទៅលើលោកគ្រូ ដែលបានធ្វើសកម្មភាពនេះ នៅវិទ្យាល័យ (វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន) ហើយវិទ្យាល័យហ្នឹង ជាវិទ្យាល័យ ដែលខ្ញុំទៅធ្វើឲ្យទៀត ទៅកើតរឿងក្នុងវិទ្យាល័យៗ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ណាទៀត»។

សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះទៀតថា «លោកគ្រូអើយ លោកគ្រូ បើសិនជាយើងចង់តម្រូវ មិនចាំបាច់ទៅយកកន្ត្រៃត្រង់ឌឺ ទៅឈូសគ្នាដដែលៗចឹងទេ…កូនសិស្សរបស់យើង ដូចកូនរបស់យើងអញ្ចឹង ហៅទៅ សក់ហ្នឹងវាមិនទាន់ត្រូវខ្នាតទេ អញ្ចឹងរៀបចំកាត់សក់ឲ្យសិស្សទៅ បើគង់តែមានត្រង់ឌឺដែរនោះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣កន្លងទៅនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់សាលាវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន បានបង្ហោះពីសកម្មភាពចុះអនុវត្តវិន័យ ដោយបានសរសេរថា ចុះអនុវត្តវិន័យនិងក្រុមប្រឹក្សាយុវជន ដោយមានអមរូបថតជាច្រើនសន្លឹក រួមមានរូបគ្រូកាន់កន្ត្រៃ និងរូបសិស្ស មានសក់ខូចកែលែងកើតបន្ទាប់ពីគ្រូកាត់សក់រួច។
បន្ទាប់ពីមានការបង្ហោះនូវការអនុវត្តវិន័យ ចំពោះសិស្សប្រុសៗ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែនសំពៅលូន រួចមក អ្នកលេងបណ្តាញហ្វេប៊ុក បានស្នើឲ្យក្រសួងអប់រំយុវជន និងកីឡា ជួយពិនិត្យមើលករណីនេះផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


