Connect with us

ព័ត៌មានជាតិ

ចិនផ្តល់ជំនួយ​ជាង ៤ លានដុល្លារ សម្រាប់​លុបបំបាត់គ្រាប់មីននៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ៤លាន៤សែនដុល្លារអាមេរិក សម្រាប់ចូលរួមលុបបំបាត់គ្រាប់មីននៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន និងគណ:ប្រតិភូទៅកាន់សាធារណរដ្ឋប្រជាមានិតចិន​​ បានចុះកិច្ចព្រៀមព្រៀងចំនួន ១២​ ក្នុងនោះ​ក៏​មានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណង​ (ជំនួយថវិកាឥតសំណង​)​ សម្រាប់​គម្រោង “ជំនួយចិនសំរាប់លុបបំបាត់គ្រាប់មីននៅកម្ពុជា”​​ មានថវិកាសរុបចំនួន​ ៤.៤០០.០០០ដុល្លារ អាមេរិក​ (៤លាន៤សែនដុល្លារ)​ ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រសកម្មភាព​បោស​សម្អាត​មីនរបស់អង្គភាពស៊ីម៉ាក់ក្នុងឆ្នាំ២០២៣ នេះ។ 

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់បានរំលឹកថា ចាប់ពីឆ្នាំ២០១៨ មក រដ្ឋាភិបាល​ចិន​បានផ្តល់ជំនួយចំនួន ២ លើកមករួចហើយដែលមានថវិកាចំនួន ១០ លានដុល្លារ ដែលលើកទី១ ២០១៨-២០១៩ ថវិកាចំនួន ២,៥លានដុល្លារ និងលើកទី២ ពីឆ្នាំ២០២០-២០២២ មានចំនួន៧,៥លានដុល្លារ។

បើតាមលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បច្ចុប្បន្ននេះកម្ពុជានៅសល់ផ្ទៃដីមានគ្រាប់មីនចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម