ព័ត៌មានជាតិ
ថ្ងៃនេះ ស.ស.យ.ក នឹងរៀបចំកម្មវិធីសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
នៅថ្ងៃទី២៨ នេះ នាវិមានឈ្នះឈ្នះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំកម្មវិធី Beyond The Games day អមដោយការប្រគុំតន្ត្រី ដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

គោលបំណងកម្មវិធី Beyond The Games Day គឺបង្កើតជាការជួបជុំរវាងមហាជនជាមួយដៃគូសហការ និងដៃគូគាំទ្រនានា ដែលតែងតែចូលរួមគាំទ្ររាល់សកម្មភាពរបស់យុទ្ធនាការ Beyond The Games។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះនឹងក្លាយជាវេទិកាសាធារណៈមួយដែលអនុញ្ញាតឲ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរចូលរួមជាមួយយុទ្ធនាការ Beyond The Games ក្នុងការអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
ក្នុងន័យនេះ កម្មវិធីនឹងចូលរួមបង្ហាញភាសាបេះដូងរបស់គ្រប់គ្នាសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់ ការគាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត ហើយក៏ជាឱកាសមួយសម្រាប់បង្ហាញភាពជាខ្មែរ ជាប្រទេសនៃវប្បធម៌ ជាប្រទេសដែលមានអរិយធម៌ប្រពៃណីរុងរឿង ជាមួយវិបុលភាព សន្តិភាព ភាពរីកចម្រើន និងភាពចម្រុះនៃសក្តានុពលផ្សេងៗរបស់កម្ពុជា។

ក្នុងកម្មវិធីនេះ នឹងរៀបចំឡើងដោយមានសកម្មភាពកម្សាន្ត និងកម្មវិធីអមជាច្រើន ដូចជា៖ ១) ការប្រគំតន្ត្រី ដោយអមដោយទស្សនីយភាពសិល្បៈចម្រុះ ២)ការរៀបចំស្ដង់ពិព័រណ៍ផលិតផល និងស្ថាប័នដែលជាដៃគូគាំទ្រដោយមោទកភាពជាមួយយុទ្ធនាការ ៣)ការរៀបចំសួនបេះដូង និងទីតាំងថតរូប ដែលជាផ្នែកមួយនៃឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក ៤)ការតាំងបង្ហាញគំនូរអាស៊ានដែលចូលរួមដោយវិចិត្រករមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង៥)ការតាំងបង្ហាញស្នាដៃ និងការចូលរួមបោះឆ្នោតជូនគំនូរកុមារចំនួន២៤០ផ្ទាំង។
យុទ្ធនាការ Beyond The Games ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសាធារណជន ជាពិសេស មហាគ្រួសារខ្មែរ ចូលរួមដោយសេរីក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីចូលរួមសាទរដល់ភាពជាម្ចាស់ផ្ទះ របស់កម្ពុជាដោយមោទកភាព និងផ្ញើរសារគាំទ្រកីឡាករ-កីឡាការិនីកម្ពុជាដែលកំពុងត្រៀមខ្លួនរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


