ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានតែងតាំងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជាប្រធាន ស.ស.យ.ក ខេត្តព្រះសីហនុ។ ការតែងតាំងនេះធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការការចុះផ្សាយរបស់ ស.ស.យ.ក.។

រូបភាព៖ ស.ស.យ.ក.
ចំពោះការតែងតាំងនេះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ ដែលបានផ្តល់សេចក្តីទុកចិត្ត និងប្រគល់តួនាទី និងភារកិច្ចដ៏សំខាន់នេះជូនលោក ដើម្បីឱ្យដឹកនាំ ការពារ និងគ្រប់គ្រង ព្រមទាំងពង្រឹងសមត្ថភាពយុវជននៅខេត្តព្រះសីហនុឱ្យកាន់តែមានសក្តានុពល និងបម្រើជាប្រយោជន៍ដ៏សង្គមជាតិ។
ឆ្លៀតក្នុងឱកាសនេះ អភិបាលរងខេត្តព្រះសីហនុរូបនេះ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការបំពេញតួនាទី ការប្រកាន់ខ្ជាប់ជំហររឹងមាំ ក្នុងការដឹកនាំ និងបំពេញភារកិច្ចឱ្យបានល្អ។ លោកក៏ប្តេជ្ញាបន្តការពារជាតិ និងរក្សាឱ្យបាននូវស្មារតី ២ធ្នូ ដែលបន្សល់ទុកពីយុវជនជំនាន់មុន និងចូលរួមជួយសង្គម តាមរយៈការកសាង និងបង្កើតនូវសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ជាតិ។

រូបភាព៖ ស.ស.យ.ក.
គួររំលឹកថា លោក ឡុង ឌីម៉ង់ គឺជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់មកត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុនៅឆ្នាំ២០២១៕

រូបភាព៖ ស.ស.យ.ក.

រូបភាព៖ ស.ស.យ.ក.
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


