ព័ត៌មានជាតិ
យុវជនម្នាក់ស្ម័គ្រចិត្តបើកបង្រៀនក្មេងក្រីក្រមិនយកប្រាក់
យុវជន សាន ដារ៉ាវីត ជាយុវជនស្ម័គ្រចិត្តកាយសំរាមបឹងត្របែក មានគំនិតបង្កើតការបង្រៀនឥតគិតថ្លៃដល់ក្មេងក្រីក្រចំណាកស្រុកមកភ្នំពេញ ដើម្បីឱ្យពួកគេមានឱកាសបានសិក្សារៀនសូត្រខ្លះ ព្រមទាំងផ្តល់ជាអាហារ និងសម្ភារ:មួយចំនួនផ្គត់ផ្គង់ដល់ពួកគេ។

លោក សាន ដារ៉ាវីត បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើមឡើយ លោកបានជួបនិយាយជាមួយម្តាយឪពុករបស់ក្មេងៗដែលធ្វើការសំណង់នៅជិតផ្ទះរបស់លោក ហើយពួកគេបានចំណាកស្រុកពីខេត្ត ដើម្បីមកធ្វើការនៅភ្នំពេញ សុំដីគេរស់នៅ គ្មានផ្ទះត្រឹមត្រូវឡើយ។ តាមលោកទទួលបាន កូនៗដែលមកជាមួយនឹងម្តាយឪពុកខ្លួនធ្វើសំណង់នៅភ្នំពេញ មិនមានឱកាសបានរៀនសូត្រនោះទេ ព្រោះពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់។ ដោយមិនចង់ឱ្យកូនៗពួកគេមានវាសនាដូចពួកគាត់ បុរសម្នាក់នេះក៏ចាប់ផ្តើមបង្កើតគំនិតបង្រៀននេះឡើងមក។
លោក បង្កើតការបង្រៀនឥតគិតថ្លៃដល់ក្មេងៗ ៦-៧នាក់ ជាកូនកម្មករនៅជិតផ្ទះរបស់លោក ហើយក្មេងគ្រប់អាយុរៀន ចាប់ពីអាយុចាប់ពី៦ឆ្នាំឡើងមាន៤នាក់ គឺលោកបានប្រមូលពួកគេឱ្យចូលរៀនប្រហែលជា២ខែមុន។ នៅពេលចាប់ផ្តើម គឺលោកបង្រៀនដោយខ្លួនឯង មានថ្នាក់ភាសាខ្មែរ និងភាសាអង់គ្លេសកម្រិតដំបូង។ ដោយមមាញឹកនឹងការងារផ្ទាល់ខ្លួនផង បង្រៀនផង ធ្វើឱ្យលោកហត់នឿយខ្លាំង ក៏សម្រេចចិត្តស្វែងរកគ្រូបង្រៀនស្ម័គ្រចិត្តម្នាក់មកបង្រៀន និងជួយប្តូរវេនគ្នា។

សម្រាប់លោក កំឡុងពេលបង្រៀនក៏ជួបនឹងឧបសគ្គមួយចំនួនដែរ ដោយសារតែពួកគេជាក្មេងដែលមិនទទួលបានការអប់រំល្អ ដូច្នេះ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក៏មិនសូវល្អប៉ុន្មានដែរ។ ទោះបីជាយ៉ាងនេះក្តី លោកនៅតែខិតខំបង្រៀន ទូន្មានពួកគេដដែរ។
ចំពោះសម្ភារ:សិក្សាវិញ មានដូចជាកៅអី តុ កាតាប សៀវភៅអាន និងសរសេរ ប៊ិច ខ្មៅដៃ គឺបានមកពីថវិកាផ្ទាល់ខ្លួនលោកខ្លះ និងរៃអង្គាសពីសប្បុរជនមួយចំនួនខ្លះ។ អ្វីដែលពិសេសនោះ ប្រសិនជាពួកគេ មករៀនទៀងទាត់ រយៈពេល១ខែ ទៅ៣ខែ លោកនឹងផ្តល់កង់ឱ្យពួកគេម្នាក់មួយ ដើម្បីជាការលើកទឹកចិត្ត។

លោក សាន ដារ៉ាវីត បានបញ្ជាក់ថា ទៅថ្ងៃអនាគត លោកចង់ឱ្យគម្រោងមួយនេះរីកធំជាងនេះ ព្រោះមានក្មេងជាច្រើនដែលមិនបានចូលសាលារៀន ហើយពួកគេមកតាមឪពុកម្តាយនៅភ្នំពេញ។ ទន្ទឹមនេះ លោកក៏មានបំណងរៃអង្គាសប្រាក់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីអាចជួយដល់កុមារក្រីក្របាន និងអាចមានលទ្ធភាពជួយដល់គ្រូបង្រៀនស្ម័គ្រចិត្តផងដែរ។

លោករំពឹងថា បន្ទាប់ពីពួកគេបានសិក្សា អាចធ្វើឱ្យពួកគេមានចិត្តស្រឡាញ់ការសិក្សា និងផ្តល់ចំណេះដឹងដល់ពួកគេ អាចជួយឱ្យគេមានមុខរបរសម្រាប់ខ្លួនទៅថ្ងៃអនាគត និងជាទំពាំងស្នងឫស្សីដែលសង្គមជាតិ៕

ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


