ព័ត៌មានជាតិ
រាជរដ្ឋាភិបាលអាណត្តិថ្មីដាក់ផែនការបង្ហើយគ្រាប់បែកចង្កោម
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ បានដាក់ផែនការបោសសម្អាតគ្រាប់បែកចង្កោមដែលនៅសេសសល់លើទំហំផ្ទៃដីប្រមាណ ៧០០ គីឡូម៉ែត្រក្រឡាឱ្យអស់ ខណៈផ្ទៃដីសរុប មានទំហំ ១ ៨១៧ គីឡូម៉ែត្រក្រឡា។
លោកទេសរដ្ឋមន្ត្រី លី ធុជ អាជ្ញាធរមីនកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែកក្កដាថា អាណត្តិទី ៧ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានផែនការណ៍បោសសម្អាតមីននៅក្នុងទឹកដីដែលនៅសេសល់។

របាយការណ៍របស់អាជ្ញាធរមីនបង្ហាញថា បើគិតតែគ្រាប់មីនគឺនៅសល់តែ ៣៥៨ គីឡូម៉ែត្រក្រឡា ដែលជាដីចម្ការមីន គ្រាប់បែកចង្កោមប្រមាណ ៧០០ គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗជាង ៥០០ គីឡូម៉ែត្រក្រឡា។
គ្រាប់បែកចង្កោមមាននៅក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅបណ្តាខេត្តតាមបណ្តោយព្រំដែនជាមួយវៀតណាម គិតត្រឹមខែមិថុនា ឆ្នាំ២០២៣នេះ អង្គភាពបានបោសម្អាត និងកំទេចចោលគ្រាប់បែកចង្កោមនៅតាមតំបន់ជាច្រេីនបានចំនួន ៤៣៧ ០៦០ កូនគ្រាប់បែកចង្កោម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


