Connect with us

ព័ត៌មានជាតិ

ចាក់កៅស៊ូ​​ផ្លូវទៅ​តំបន់​ទេសចរណ៍​​ទំនប់​ប្រទាក់ក្រឡា​ស្រុក​ទឹកឈូ​ ​ស្ថាបនា​បាន​ជាង ៦៥%

បានផុស

នៅ

ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ ៣៣ ចាប់ពីចំណុចស្ពានក្បាលរមាសនៅក្នុងឃុំត្រពាំងសង្កែក្បែរសាលាស្រុកទឹកឈូ ឆ្ពោះទៅតំបន់កសិទេសចរណ៍កូនសត្វ ឬទំនប់​ប្រទាក់ក្រឡា បាន​ចាក់​ក្រាលកៅស៊ូសម្រេចបានប្រមាណជាង ៦៥ ភាគរយហើយ តាមគម្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខ។

បើតាមការលើកឡើងឱ្យដឹងថា លោក សេន គឹមសាក់ តំណាងក្រុមហ៊ុនស្ថាបនាផ្លូវកៅស៊ូ បានឱ្យដឹងថា ផ្លូវនេះមានប្រវែងជាង ៦ គីឡូម៉ែត្រ ពីមុនជាផ្លូវក្រាលគ្រួសក្រហម ហើយពេលនេះត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូវិញ។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកយ៉ាងខ្លាំងក្នុងស្ថាបនា សម្រេចបានប្រមាណជាង ៦៥ ភាគរយហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការប៉ានស្មាន ផ្លូវនេះនឹងអាចស្ថាបនារួចរាល់មុនផែនការនៃគម្រោង ដែលអាចបញ្ចប់ការស្ថាបនានៅខែមីនា ឆ្នាំ២០២៤។

ពលរដ្ឋ​ឈ្មោះ ចិន្តា រស់នៅតាមបណ្តោយផ្លូវដែលកំពុងស្ថាបនានេះបានលើកឡើងឱ្យដឹងថា ពីមុនផ្លូវនេះជាផ្លូវក្រាលគ្រួសក្រហមពេលរដូវភ្លៀងធ្លាក់មានការលំបាកធ្វើដំណើរ។ តែនៅពេលនេះបានស្ថាបនាជាផ្លូវក្រាលកៅស៊ូអាចធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងប្រជាកសិករ និងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិទៅលេងកម្សាន្តបានស្រួល។

ចំណែកពលរដ្ឋ​មួយ​រូប​ទៀតឈ្មោះ សុខ ស្រី ជាប្រជាពលរដ្ឋរស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង ពេលឃើញផ្លូវកៅស៊ូមួយខ្សែនេះស្ថាបនាជិតរួចរាល់។

ផ្លូវនេះសំខាន់ណាស់សម្រាប់ពលរដ្ឋទូទៅ ពិសេសភ្ញៀវទេសចរ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅតំបន់រមណីយដ្ឋានផ្សេងៗនៅពេលផ្លូវនេះស្ថាបនាបានរួចរាល់ល្អ ហើយបានទាក់ទាញភ្ញៀវទេសចរទៅលេងកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងជាបន្ថែមទៀត តាមរយៈការលក់ដូរកសិផលផ្សេងៗ។

ប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំកូនសត្វ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នមូលដ្ឋានឃុំទាំងមូលមានការរីកចម្រើន ដែលមានដូចជាផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធធារាសាស្ត្រខ្វាត់ខ្វែង។

ចំណែកឯការងារដាំដុះបន្លែដំណាំរបស់ប្រជាពលរដ្ឋ ក៏សមប្រកបដែរសម្រាប់ឆ្នាំនេះ និយាយជារួមជីវភាពពលរដ្ឋក្នុងឃុំកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម