ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពតតម្រូវឲ្យម្ចាស់សំណង់សាងសង់លើចំណីព្រែកកំពង់បាយត្រូវរុះរើចេញជាកំហិត
រដ្ឋបាលក្រុងកំពត បានចេញលិខិតជូនដំណឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីរបានជម្រាបជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលមានធ្វើរបងខ្លះ និងសំណង់ផ្សេងៗនៅលើដីចំណីព្រែកកំពង់បាយនៅត្រើយខាងលិច គឺចាប់ពីស្ពានថ្នល់រថភ្លើងរហូតដល់ស្ពានត្រើយកោះ ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើងនិងភូមិទ្វីខាងត្បូង នៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពតខេត្តកំពត ត្រូវបានតម្រូវឲ្យរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃរួចមក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងបានកំណត់ទីតាំងសម្រាប់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ត្រូវរុះរើចេញដោយខ្លួនឯងដោយបានគិតចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះជាកំហិត។

អាជ្ញាធរក្រុងកំពត ត្រូវបានតម្រូវឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់រឹងលើដីចំណីព្រែកកំពង់បាយ ស្ថិតនៅភូមិសាស្ត្រសង្កាត់អណ្តូងខ្មែរ ក្រុងកំពត រុះរើចេញក្នុងរយ:ពេល១៥ថ្ងៃជាកំហិត ដើម្បីរដ្ឋបាលខេត្តកំពត ស្ថាបនាផ្លូវនិងសួន នៅលើទីតាំងដែលតម្រូវឱ្យរុះរើសំណង់ចេញទាំងអស់នោះ។

លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពតបានបញ្ជាក់ថា ក្រោយពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់រុះរើរួចរាល់រដ្ឋបាលខេត្តកំពត នឹងចាប់ផ្តើមអនុវត្តគម្រោងកែលម្អសោភ័ណ្ឌភាពក្រុងកំពតដោយបានស្ថាបនាផ្លូវមួយខ្សែ និងរៀបចំច្រាំងព្រែកចាប់ពីចំណុចស្ពានថ្នល់រថភ្លើង រហូតដល់ស្ពានត្រើយកោះតែម្តង ហើយកន្លែងខ្លះនឹងមានសួនច្បារផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងបានបញ្ជាក់ឱ្យដឹងថា ក្នុងករណីម្ចាស់សំណង់ណាមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពត នឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិណាមួយនោះឡើយ។ ឯការចំណាយផ្សេងៗសម្រាប់សកម្មភាពរុះរើជាបន្ទុករបស់ម្ចាស់សំណង់ដោយខ្លួនឯងផ្ទាល់ផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


