ព័ត៌មានជាតិ
អាជ្ញាធរខេត្តបន្ទាយមានជ័យ សាងសង់ និងកែលម្អប្រព័ន្ធលូក្នុងក្រុងសិរីសោភ័ណដើម្បីបញ្ជៀសការជនលិច
អាជ្ញាធរខេត្តបន្ទាយមានជ័យ បាននឹងកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង នៅក្នុងក្រុងសេរីសោភ័ណ ដើម្បីបញ្ជៀសការជនលិចនៅពេលមានភ្លៀងធ្លាក់ ខណៈពីមុនពេលមានភ្លៀងធំមក១មេៗលិចស្ទើរគ្រប់ទីកន្លែង។ ខណៈដែលក្រុមហ៊ុនកំពុងចាប់ផ្តើមធ្វើការសាងសង់នោះ ក៏មានពលរដ្ឋមួយចំនួនមានការរអ៊ូរទាំ និងខឹងសម្បារដោយសារមានការប៉ះពាល់ដល់ការធ្វើដំណើរ។

លោក អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ នៅថ្ងៃទី២៥ ខែសីហា នេះ បានចុះធ្វើការសម្របសម្រួល និងសូមឲ្យប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យចំពោះការរំខាន និងការលំបាករស់នៅ។ បើតាមលោក អ៊ុំ រាត្រី បញ្ជាក់ថា ប្រព័ន្ធលូទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណ ដែលកំពុងអនុវត្តសព្វថ្ងៃនេះ នឹងធ្វេីការជួសជុលផ្លូវឡើងវិញជាបណ្តេីរៗ គឺចុះពិនិត្យនៅចំណុចផ្លូវដែលរងផលប៉ះពាល់។

លោក សយ សេដ្ឋា ប្រធានការដ្ឋាននៃក្រុមហ៊ុនសំណង់ ទីក្រុងប៉េកាំង ហ្គ្រុប ប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ការអនុវត្តការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង នៃគម្រោងកែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ ប្រើឥណទានធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ហើយមានទីប្រឹក្សាបច្ចេកទេសដូចជា RAMBOLI ,OC GLOBAL ,SCE ,TANCONS និងសាងសង់ ដោយក្រុមហ៊ុន BUCG អនុវត្តបាន៤៧% នៃរយៈពេលអនុវត្ត គិតពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៤ ។

លោក សយ សេដ្ឋា បានបន្តឲ្យដឹងទៀតថា ក្នុងនោះមានកាយដី បង្កប់ប្រព័ន្ធទុយោលូ មាត់រីហ្គា ជាដើម គម្រោងនោះ មាន៣ គឺទី១ប្រព័ន្ធលូទឹកកខ្វក់ ដែលគ្រប់ទីកន្លែង សំណង់ ផ្ទះទាំងអស់ ត្រូវតភ្ជាប់ឲ្យចូលក្នុងប្រព័ន្ធ នៃ ” គម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេ សាបជំហាន២” ទាំងអស់រួចបង្ហូរទៅអាងប្រព្រឹត្តិកម្ម។ ទី២-ប្រព័ន្ធត្រងទឹកភ្លៀង ដែលត្រូវបង្ហូរចូលប្រព័ន្ធលូចាស់ និងលូថ្មី។ ទី៣-ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅសង្កាត់ភ្នៀត ទាក់ទិននឹងការយឺតយ៉ាវនូវការកាយដីលុប ការជួសជុលផ្លូវគ្រប់ប្រភេទ ដែលរងផលប៉ះពាល់ ដោយការអនុវត្តគម្រោងនេះ លោកវិស្វករ សយ សេដ្ឋា បានពន្យល់ថា ទី១-ត្រូវធ្វើតេស្តលើប្រព័ន្ធទុយោ និងលូ ថាតើមានជ្រាបឬអត់ ២-ធ្វើតេស្តលើប្រព័ន្ធ ទុយោ តើដក់ទឹក និងសំណល់ឬអត់ និងទី៣-ធ្វើតេសស្តដី តើស្ងួត ហាប់ណែនឬទេ ។

លោក ខែម ពេជ្ររស្មី មន្ត្រីសាលាក្រុង និងជាមន្ត្រីសម្របសម្រួលគម្រោង បានប្រាប់ឲ្យដឹងថា ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀងនៃគម្រោង កែលម្អបរិស្ថាន ជុំវិញបឹងទន្លេសាបជំហាន២ នៅក្រុងសិរីសោភ័ណនេះ មានក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ចូន ជាម្ចាស់គម្រោង ហើយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចូលរួមប្រព័ន្ធលូនេះ មានប្រវែងសរុប ១១២ គីឡូម៉ែត្រ ដែលគ្របដណ្តប់លើផ្នែកវិសាលភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ព្រះពន្លា អូរអំបិល និងសង្កាត់ទឹកថ្លា ហើយប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី ចំនួន ២២ លានដុល្លារឯណោះ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


