ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច សូមគាំទ្រចំពោះ អង្គការស្បៀងអាហារពិភពលោក ដែលជួយសិស្សក្រីក្រតាមជនបទ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងនូវការគាំទ្រនិងអរគុណចំពោះសកម្មភាពមនុស្សធម៌របស់អង្គការ ស្បៀងអាហារពិភពលោក ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជួយដល់សិស្សក្រីក្រ នៅតាមទីជនបទនិងជួយពលរដ្ឋ ដែលជួបបញ្ហាគ្រោះមហន្តរាយផ្សេងៗទៀតកន្លងមកជាហូរហែក៏ដូចថ្មីៗនេះ។

លោកប្រធាននាយកដ្ឋានថ្លែងបែបនេះនៅរសៀលថ្ងៃពុធទី៣ ខែកុម្ភៈ ឆ្នាំ២០២១ លេខាធិការដ្ឋានជំនួយសង្គម នៃអនុគណៈកម្មាធិការជំនួយសង្គម ក្នុងពេលជួបពិភាក្សាជាមួយអង្គការ ស្បៀងអាហារពិភពលោក លើការអនុវត្តកម្មវិធីឆ្លើយតបគ្រោះមហន្តរាយ ដែលពិធីនេះធ្វើឡើងនៅនាយកដ្ឋានសុខុមាលភាពសង្គមតែម្ដង។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា អង្គការកម្មវិធីស្បៀងអាហារពិភពលោកតែងតែបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចុះជួយដល់ប្រជាជនកម្ពុជា ខណៈពេលជួបគ្រោះមហន្តរាយផ្សេងៗពិសេសជួយដល់សិស្សក្រីក្រនិងពលរដ្ឋក្រីក្រតាមទីជនបទតែម្ដង។
ជាក់ស្ដែងថ្មីៗនេះឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចុះទស្សនកិច្ចគម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា កាលពីចុងខែមករាឆ្នាំ២០២១កន្លងមកនេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនបានធ្វើទស្សនកិច្ចនៅទីតាំងគម្រោងរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជានៅក្នុងខេត្តកំពង់ធំ។

នៅពេលព្រឹកលោក ក៏បានអញ្ជើញចុះទៅសាលាបឋមសិក្សាជីមាក់ ដើម្បីទស្សនាកម្មវិធីអាហារសាលា។ នៅក្នុងកម្មវិធីនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជាត្រីកំប៉ុង ហើយអង្គការកម្មវិធីស្បៀងអាហារពិភពលោកបានយកមកធ្វើជាស៊ុបត្រី។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងនូវការរីករាយនិងមានអារម្មណ៍រំភើប នៅពេលឃើញស្នាមញញឹមរបស់ក្មេងៗជាច្រើននៅពេលពួកគេទទួលទានអាហារ។ ពេលរសៀលថ្ងៃដដែលនោះ ឯកអគ្គរាជទូតបានទៅទស្សនាការដ្ឋានសាងសង់អគារទីទួលសុវត្ថិភាព ក្នុងវត្តខ្សាច់ជីរស់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។


អគារទីទួលសុវត្ថិភាពនេះ នឹងក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយដូចជាទឹកជំនន់និងគ្រោះរាំងស្ងួត។ លោកសង្ឃឹមថា គម្រោងទាំងនេះនឹងចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយសង្គ្រោះ និងផ្លាស់ប្តូរជីវិតប្រជាជននៅក្នុងប្រទេសកម្ពុជា៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


