Connect with us

ព័ត៌មានជាតិ

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន ៥ សន្យាជួយលើកកម្ពស់​ប្រព័ន្ធស្បៀង អាហារូបត្ថម្ភគ្រប់ទម្រង់ និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា

បានផុស

នៅ

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន ៥ រួមមាន អង្គការ​ស្បៀង និង​កសិកម្ម​, អង្គការ យូ​នី​សេ​ហ្វ​, អង្គការ​យូ​នី​ដូ​, អង្គការ កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​អង្គការ សុខភាព​ពិភពលោក បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​គាំទ្រ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សម្រាប់​អនុវត្ត​គម្រោង​នានា ដោយ​ឈរ​លើ​ក្របខណ្ឌ​សហប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ ១ ផលិតផល ១ នៅ​ព្រឹក​ថ្ងៃ​ទី ២៦ កញ្ញា​នេះ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ចូ​ស៊េ​ប សូ​ឃ័​រ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ មាន​ប្រសាសន៍​ថា ក្របខណ្ឌ​សហប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ត្រូវ​បាន​រៀបចំឡើង ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ និង​ដើម្បី​កម្ពុជា​ត្រៀម​ចាក​ចេញ​ដោយ​រលូន​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច។

ចំណែក​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទាំង ៥ ក៏បាន​លើកឡើង​ពី​ការងារ​សហការ​ប្រតិបត្តិការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ពិសេស​លើ​ការងារ​លើក​កម្ពស់​ប្រព័ន្ធ​ស្បៀង និង​ការ​កាត់​បន្ថយ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់ និង​សុវត្ថិភាព​ចំណីអាហារ ក្នុង​បរិបទ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅតាម​តួនាទី និង​ភារកិច្ច​របស់​អង្គការ​នីមួយៗ។

លោក​បណ្ឌិត​សភាចារ្យ​ទេសរដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ នឹង​បន្ត​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទាំងអស់ ទាំង​ក្នុង​តំបន់ និង​ពិភពលោក រួម​នឹង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សង្គម​ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង​ឲ្យ​កាន់តែ​មាន​ភាព​រឹងមាំ ធន់​នឹង​ភាព​ងាយ​រងគ្រោះ​វិបត្តិ និង​បញ្ហា​ផ្សេងៗ សំដៅ​ជួយ​ការពារ​បរិស្ថាន និង​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការ​ជំរុញ​ឲ្យ​ប្រព័ន្ធ​ស្បៀង​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​បៃតង ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ ពិសេស​គោលដៅ​ទី ២ គឺ បញ្ចប់​ភាព​អត់ឃ្លាន សម្រេច​ឲ្យ​បាន​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែល​ត្រូវ​បាន​លើកកម្ពស់ និង​ជំរុញ​កសិកម្ម​ប្រកបដោយ​ចីរភាព។

ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត​សភា​ចា​រ្យ​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ដល់​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួយ​ការងារ​មួយចំនួន​ដូចជា ៖

ទី១-ជួយ​សហការ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​លើក​ទី ៣ ឆ្នាំ ២០២៤ ដល់ ២០២៨ ឲ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ និង​កៀរគរ​ថវិកា​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​នេះ។

ទី២-ជួយ​សហការ​រៀបចំ​សូចនាករ​តាមដាន​រួមគ្នា (Joint Monitoring Indicators) របស់​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ឆ្នាំ ២០២៤ ដល់ ២០២៨ ដើម្បី​អនុវត្ត​រួមគ្នា សំដៅ​លើកកម្ពស់​ប្រព័ន្ធ​ស្បៀង និង​កាត់បន្ថយ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់។

ទី៣-ជួយ​ពង្រឹង​លេខាធិការដ្ឋាន​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ និង​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ខេត្ត ទូទាំង​ប្រទេស។

ទី៤-បន្ត​ពង្រឹង និង​កសាង​សមត្ថភាព របស់​ក្រុមការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ រាជធានី​ខេត្ត និង​បញ្ជ្រាប​ការងារ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សុវត្ថិភាព​ម្ហូប​អាហារ ទៅ​ក្នុង​ផែនការ​អភិវឌ្ឍ និង​ផែនការ​វិនិយោគ​ឃុំ-សង្កាត់។

ទី៥-បន្ត​សហការ​រៀបចំ​ទិវា​សុវត្ថិភាព​ម្ហូប​អាហារ​ពិភពលោក នៅ​ថ្ងៃ​ទី ៧ ខែ​មិថុនា និង​រៀបចំ​ទិវា​ជាតិ​អាហារូបត្ថម្ភ នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ជា​រៀងរាល់​ឆ្នាំ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ផ្សព្វ​ផ្សាយ​ការ​ចូលរួម​សហការ​លើក​កម្ពស់​ប្រព័ន្ធ​ស្បៀង និង​ការ​លុបបំបាត់​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់​នៅ​ក្នុង​ប្រទេស។

ទី៦-ជួយ​ស្វែងរក​ថវិកា​ដើម្បី​អនុវត្ត​ផែនទី​បង្ហាញ​ផ្លូវ​ស្ដីពី​ប្រព័ន្ធ​ស្បៀង​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ ២០៣០ និង​ផែនទី​បង្ហាញ​ផ្លូវ​ផែនការ​សកម្មភាព​សកល​ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ស្គមស្គាំង​របស់​កុមារ។

ទី៧-បន្ត​ពង្រីក និង​ពង្រឹង​ការ​ទទួល​បាន​សេវា​សុខភាព និង​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ដែល​គិតគូរ​ពី​អាហារូបត្ថម្ភ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ស្បៀង ប្រព័ន្ធ​សុខាភិបាល ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​គាំពារ​សង្គម និង​ការ​ចូលរួម​របស់​យុវជន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើង​ថ្លៃ​ទំនិញ និង​ម្ហូបអាហារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៥ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម