ព័ត៌មានជាតិ
សហគ្រាសជាង១,៣០០បានបិទ និងកម្មករជាង១០ម៉ឺននាក់បាត់បង់ការងារ ដោយសារកូវីដ១៩
វិបត្តិជំងឺកូវីដ១៩ បានបណ្តាលឲ្យសហគ្រាសនៅកម្ពុជាជាង ១,៣០០កន្លែង ត្រូវបានបិទទ្វារលែងដំណើរការនិងធ្វើឲ្យកម្មករនិយោជិតបាត់បង់ការងារជាង ១០ម៉ឺននាក់។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ មានសហគ្រាសចំនួន ១,៣៥៦ ទីតាំងបានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨,៨២៥ នាក់ ដោយសារវិបត្តិជំងឺកូវីដ-១៩។

បើតាមលោក រដ្ឋមន្ត្រីចំនួននេះ គឺច្រើនជាងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា ដែលមានសហគ្រាសចំនួន ៩៦៩ និងកម្មករនិយោជិតបាត់បង់ការងារចំនួន ៨៥,៨៨៩ នាក់ ដែលភាគច្រើន គឺជាប្រភេទរោងចក្រសហគ្រាស ក្រៅពីវិស័យកាត់ដេរ។ លោក រដ្ឋមន្ត្រីបានបន្តថា គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០នេះ មានរោងចក្រ សហគ្រាសត្រឹមចំនួន ១៥០ ដែលស្មើនឹងកម្មករនិយោជិតចំនួន ២៣,៦៨២ នាក់ប៉ុណ្ណោះ កំពុងព្យួរកិច្ចសន្យាការងារមាន ការថយចុះពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ដែលមានកម្មករនិយោជិតចំនួន ១៥៣,៣៣៦ នាក់។



យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីជានៅឆ្នាំ២០២០មានរោងចក្រសហគ្រាសបិទទ្វារ ក៏មានរោងចក្រសហគ្រាសចំនួន ១,១០៣ បានបើកថ្មី និងបានបង្កើតការងារបន្ថែមចំនួន ៦១,២៥៧ នាក់ ផងដែរ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផ្ទះល្វែងជាច្រើន ប្រកាសដាក់ស្លាកលក់បន្តបន្ទាប់ នៅតំបន់ជន់លិចក្នុងខណ្ឌដង្កោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


