ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិ៖ សម្ព័ន្ធមេត្រីភាពយោធា នឹងជួយរួមចំណែកដល់ជីវភាពកងទ័ព
ប្រមុខការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញឱ្យយកចិត្តទុកដាក់ថែមទៀតលើកិច្ចការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពយោធាជាមួយអង្គភាពស៊ីវិល សំដៅធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ ក៏ដូចជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់គ្រួសារកងទ័ព ជាពិសេសយោធិនដែលត្រៀមចូលនិវត្តន៍។

ក្នុងពិធីបិទសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជំរុញឱ្យយកចិត្តទុកដាក់ដល់ការងារសម្ព័ន្ធមេត្រីភាព ដោយផ្តោតលើការអនុវត្តកម្មវិធី គម្រោង និងសកម្មភាពទាំងឡាយ សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្ដែងក្នុងរយៈពេលវែង។ បើតាមការថ្លែងរបស់លោករដ្ឋមន្ត្រី ការយកចិត្តទុកដាក់លើការងារសម្ព័ន្ធមេត្រីភាពនេះ នឹងធ្វើឱ្យមានវឌ្ឍនភាពក្នុងទស្សនវិស័យបម្រើដល់សមត្ថភាពវិជ្ជាជីវៈ សហគមន៍គ្រួសារកងទ័ព ជាពិសេសយោធិនត្រៀមចូលនិវត្តន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលនឹងអាចជួយរួមចំណែកផ្គត់ផ្គង់ជីវភាពគ្រួសារ ចូលរួមបង្កើនផលិតភាពក្នុងសង្គម ក៏ដូចជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផង។

នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកការងារចងសម្ព័ន្ធមេត្រីភាពយោធា ពិតជាមានសារៈសំខាន់ដែលឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានដាក់ចេញក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់។
លោកនាយឧត្តមសេនីយ៍ បានលើកឡើងថា សម្រាប់សិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពយោធាជាមួយស្ថាប័ន-អង្គភាពស៊ីវិល នាពេលនេះ ដែលបានរៀបចំឡើងក្រោមប្រធានបទ «សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ក៏ពិតជានឹងត្រូវយកទៅអនុវត្តជាគំរូនៅទូទាំងប្រទេសឱ្យចំគោលដៅ ដោយលោក សង្ឃឹមថា លទ្ធផលជាផ្លែផ្កានៃអង្គសិក្ខាសាលានេះ នឹងឆ្លើយតបប្រកបដោយភាពស័ក្ដិសិទ្ធិ ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍលើវិស័យការពារជាតិ។

ស្ថិតក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះដៃគូសម្ព័ន្ធមេត្រីភាព ដែលជានិច្ចកាលនៅតែបន្តយកចិត្តទុកដាក់ចូលរួមសហការជួយឧបត្ថម្ភដល់កងយោធពលខេមរភូមិន្ទ ដែលនេះបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីជាតិរឹងមាំ ស្របតាមពាក្យស្លោក «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


