ព័ត៌មានជាតិ
ប្រមុខការពារជាតិ វាយតម្លៃខ្ពស់សមិទ្ធផលមិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទក្នុងបុព្វហេតុការពារជាតិ
ក្នុងឱកាសទិវាខួបអនុស្សាវរីយ៍លើកទី៧០ នៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលមិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទក្នុងបុព្វហេតុការពារជាតិ ប្រជាជន និងធានាបានពេញលេញនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា។

តាមរយៈសារផ្ញើចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលមិនអាចកាត់ថ្លៃបាន ដែលកងយោធពលខេមរភូមិន្ទខិតខំប្រឹងប្រែងសម្រេចបាននាពេលកន្លងទៅក្នុងកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីបានយ៉ាងគង់វង្ស ស្ថិតស្ថេរនៅគ្រប់កាលៈទេសៈ។ លោកនាយឧត្តមសេនីយ៍ បញ្ជាក់ថា សមិទ្ធផលទាំងនេះ បានពង្រឹងខឿនការពារជាតិរបស់កម្ពុជាយ៉ាងរឹងមាំខ្លាំងក្លា និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាលើទឹក ដីរបស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ជាមួយស្នាដៃ និងសមិទ្ធផលសម្រេចខាងលើ កងយោធពលខេមរភូមិន្ទ បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវយុទ្ធសាស្ត្រ ខ្សែព្រំដែន កសាងភូមិ-ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន តាមរយៈការបង្កើត និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធានៅតាមព្រំដែន សំដៅលើកកម្ពស់ការពង្រឹងយុទ្ធសាស្ត្រការពារព្រំដែនយូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយសម្រាប់កិច្ចការពារបូរណភាពទឹកដី និងកសាងព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងប្រែក្លាយអតីតសមរភូមិ ជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍។ នេះជាការបញ្ជាក់បន្ថែមរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា។
លោកនាយឧត្តមសេនីយ៍ ប្រមុខការពារជាតិកម្ពុជា បានអះអាងថា កងយោធពលខេមរភូមិន្ទ ក៏បានសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ តាមរយៈការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះប្រជាជនពេលកើតមានគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ជំងឺឆ្លងរាតត្បាត ជាដើម។

ទន្ទឹមនេះ កងយោធពលខេមរភូមិន្ទ បានចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីការពង្រីកសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និងលើកកម្ពស់ការចូលរួមសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព វិបុលភាពតំបន់ និងពិភពលោក ជាពិសេសការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិនៅបណ្តាប្រទេសដែលកំពុងមានវិបត្តិនៅទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ព្រមទាំងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លើសពីនេះ កងយោធពលខេមរភូមិន្ទ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងការចូលរួមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ព្រមទាំងព្រឹត្តិការណ៍ជាតិ អន្តរជាតិផ្សេងៗប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិទៀតផង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


