ព័ត៌មានជាតិ
ទូកចំនួន៣៩ របស់ខេត្តកំពង់ចាម នឹងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ
នៅឆ្នាំនេះ ទូកស្ថិតក្នុងខេត្តកំពង់ចាម ដែលត្រូវចូលរួមក្នុងការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាទន្លេចតុមុខ រាជធានីភ្នំពេញ មានចំនួន៣៩ទូក។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ទូក «ង» ទូកមួង និងទូកខ្នាតអន្តរជាតិ ដែលត្រៀមទៅចូលរួមការអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាចុងសប្តាហ៍នេះ មានទូកចំនួនសរុប៣៩ទូក។ ក្នុងនោះ ទូកខ្នាតអន្តរជាតិចំនួន១៤ទូក ទូកអុំបុរសចំនួន២៣ទូក និងទូកចែវចំនួន២ទូក ដែលមានកីឡាករសរុបចំនួន២៥៩៩នាក់។

លោក ស្រី សុភ័ក្រ្ត បានបញ្ជាក់ថា ទូក ដែលត្រូវអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញនេះ គឺមានជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកាពីរដ្ឋបាលខេត្តកំពង់ចាមមួយចំនួន និងមួយចំនួនទៀតគឺមានការគាំទ្រឧបត្ថម្ភពីសប្បុរសជន រួមទាំងព្រះចៅអធិការតាមបណ្តាវត្តរៀងៗខ្លួន។ លោក បន្តថា ចំពោះកន្លែងស្នាក់នៅសម្រាប់ចំណុះទូក រួមនឹងគណៈកម្មាធិការតាមទូកដែលចូលរួម ក៏ត្រូវបានរៀបចំជាបណ្តើរៗហើយនៅឯខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


