ព័ត៌មានជាតិ
បេក្ខជនបាក់ឌុបជាប់និទ្ទេស A នៅបន្ទាយមានជ័យកើនឡើងទ្វេដង
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ សម្រាប់ខេត្តបន្ទាយមានជ័យមានបេក្ខជនប្រឡងជាប់បាននិទ្ទេស A ចំនួន ៨២ នាក់ដែលចំនួននេះជាចំនួនច្រើនលើសឆ្នាំមុនមានតែចំនួន ៤៨ នាក់។

តាមការឱ្យដឹងពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ៦ វិច្ឆិកា ២០២៣ និងបានប្រកាសលទ្ធផលសម្រាប់ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា ២០២៣នេះមានបេក្ខជនជាប់សរុប ៤ ១៤៣ នាក់ក្នុងនោះមានបេក្ខជនជានារី ២ ៥០៥ គិតជាភាគរយ ៦៨.៣៩% លើបេក្ខជនដែលមកប្រឡងសរុប ៦ ០៥៨ នាក់។
សម្រាប់លទ្ធផលដែលជាប់ខាងលើមានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ៨២ នាក់ ស្រី៤៣នាក់, និទ្ទេស B មានចំនួន៣៣១នាក់ ស្រី២០៧នាក់,និទ្ទេស C មានចំនួន៦៤៦ ស្រី៤៣៥នាក់,និទ្ទេស D មាន ១ ៤១៨ នាក់ស្រី ៨៧១នាក់, និទ្ទេសE មាន ១ ៦៦៦ នាក់ ស្រី៩៤៩ នាក់។

លោកបានបញ្ជក់ឱ្យដឹងទៀតថា ឆ្នាំនេះមានបេក្ខជនប្រឡងច្រើនជាងឆ្នាំមុន និងនិទ្ទេស A ក៏ច្រើនជាង ចំនួននាក់ជាប់ក៏ច្រើនជាង សបញ្ជក់ឱ្យឃើញថា វិស័យអប់រំនៅខេត្តបន្ទាយមានជ័យមានការរីកចម្រើនខ្លាំងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងការកែទម្រង់របស់ក្រសួងអប់រំដែលមានពាក្យថា ចេះជាប់តាមភាពជាក់ស្តែងនៃការប្រកាសលទ្ធផលនេះដែលមិនសូវមានបេក្ខជនមកស្តាប់ច្រើនទេ។
ជាក់ស្តែងការប្រកាសនេះនៅវិទ្យាល័យហ៊ុន សែន ខ្លាកូន ដែលមានលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យរួមនឹងខាងមន្ទីរអប់រំបានអញ្ចើញប្រកាសផ្ទាល់មានបេក្ខជនជាអ្នកប្រឡងមកតិចតួចទោះបីជាមានបេក្ខជនជាប់និទ្ទេសAក៍ដោយក៍មិនបានមកស្តាបលទ្ធផលដែលដោយពួកគាត់អាងលើមើលតាមការប្រកាសតាមបណ្តាញសង្គមរបស់ក្រសួង ឬមន្ទីរអប់រំ៕

អត្ថបទ៖ អពៅ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


