ព័ត៌មានជាតិ
ការចំណាយលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អស់ខ្ទង់៣លានដុល្លារ ក្នុងមួយថ្ងៃ
គិតត្រឹមសប្តាហ៍ទី១ ខែ ធ្នូ ឆ្នាំ ២០២៣ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួន ៥៨ភាគរយ ដោយគម្រោងនេះចាយលុយអស់ ៨៥០លានដុល្លារ ក្នុងនោះជាមធ្យមការចំណាយទៅលើគម្រោងប្រចាំថ្ងៃអស់ចន្លោះពីជាង ២លានដុល្លារ ទៅ ៣លានដុល្លារ ក្នុងមួយថ្ងៃ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សេរីវុត្ថា បានបញ្ជាក់ថា ក្រោមការណែរនាំ និងចង្អុលបង្ហាញពីរដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកបានរៀបចំសម្របសម្រួល និងដឹកនាំការធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាព និងសក្តានុពល នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានអ្នកចូលរួមចំនួន ជិត៥០នាក់ មកពីក្រុមហ៊ុនធុរកិច្ច និងអង្គការជប៉ុនចំនួន២២ ( Under JBAC Leadership ) កាលពីថ្ងៃទី ១៩ ធ្នូ។

បើតាមអ្នកនាំពាក្យបានបន្តថា នេះជាសញ្ញាណវិជ្ជមានមួយ ស្របគ្នាទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ដែលបង្ហាញយ៉ាងច្បាស់ពីមិត្តភាពជាគំរូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដោយផ្អែកលើគោលការណ៍នៃទំនុកចិត្ត ការគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម នយោបាយ និងការទូត។
នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការបណ្តុះទំនុកចិត្តក្នុងចំណោមពាណិជ្ជករ និងអ្នកវិនិ យោគនៃប្រទេសទាំងពីរ ជាពិសេសក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុនមកវិនិយោគ (ទាំងថ្មី ទាំងចាស់) នៅកម្ពុជា។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស បានលើកឡើងនៅក្នុងសន្និសីទ ស្ដីពីលទ្ធផល នៃដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រម្លឹកខួបអនុស្សាវរីយអាស៊ាន-ជប៉ុន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាពេលថ្មីៗនេះថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងការទូត ជាមួយនឹងគ្នា៧០ឆ្នាំកន្លងមកហើយ។ តាមរយៈទំនាក់ទំនងនេះ កម្ពុជា ទទួលបានប្រយោជន៍ច្រើន ជាពិសេសជំនួយអភិវឌ្ឍពីសំណាក់រដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
មន្រ្តីជាន់ខ្ពស់ អាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ខាងមុខនេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


