ព័ត៌មានជាតិ
នៅថ្ងៃទី០១ មីនា ខាងមុខ ត្រៀមចេញយុទ្ធនាការសំអាតបឹងទន្លេសាប
ដើម្បីការពារត្រីដែលជាប្រភពចំណូលអាហារូបត្ថម្ភដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាបនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងជំនួបពិភាក្សាជាមួយមន្រ្តីអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) នៅទីស្តីការក្រសួងបរិស្ថានកាលពីរសៀលថ្ងៃទី ១២ ខែកុម្ភៈ នេះ លោក អ៊ាង សុផល្លែត បានលើកឡើងថា ត្រីគឺជាប្រភពអាហារូបត្ថម្ភដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជា ដូច្នេះដើម្បីការពារបាននូវប្រភពទ្រទ្រង់សុខភាពប្រជាពលរដ្ឋ ក្រសួងបរិស្ថានបាននឹងកំពុងត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១ នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង ៤លាននាក់។

លោករដ្ឋមន្រ្តីបន្តថា ជាមួយភាពស្អាតកើតចេញពីសាមគ្គីភាពនិងកម្លាំងនៃការរួបរួមចិត្តជាធ្លុងមួយ ដែលនឹងធ្វើឱ្យកម្ពុជាស្អាតទាំងនៅលើគោក ក្នុងទឹក និងអាកាស ហើយមរតកស្អាតនឹងបន្តទៅអ្នកជំនាន់ក្រោយហើយសាយភាយទៅប្រទេសជុំវិញក្នុងតំបន់អាស៊ី។
នៅចំពោះមុខលោករដ្ឋមន្ត្រី កញ្ញា អ៉ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS បានគូសបញ្ជាក់ពីវត្ថុបំណងនៃជំនួបដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។
លើសពីនេះ កញ្ញាក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមពីការងារអាទិភាពដើម្បីផ្សារភ្ជាប់ជាមួយគម្រោងជាសកលផ្សេងៗទៀតរបស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារជាមួយដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen ជាដើម។

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត បានអរគុណចំពោះដៃគូអភិវឌ្ឍន៍ដែលកន្លងមក បានរួមចំណែកជាមួយវិស័យបរិស្ថាន និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការរៀបចំទុកដាក់សំរាម និងការបែងចែកសំរាមបានត្រឹមត្រូវដើម្បីធានាបាននូវភាពស្អាតពីបរិវេណជុំវិញផ្ទះ សាលារៀន វត្តអារាម រួមនឹងសហគមន៍មូលដ្ឋាន៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


