ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ៖ កត្តាសន្តិភាពនាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែង ដោយសារមីន
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជូនដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិសិត្ស នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីផលវិបាកនៃសង្រ្គាម បញ្ហាប្រឈម សារសំខាន់ និងសមិទ្ធផលសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធ ដែលបានធានានូវសុខសុវត្ថិភាព សន្តិសុខ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ។
សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយនូវការគំរាមដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច ក្នុងការចូលរួមផ្តល់សុខសុវត្ថិភាព និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ សិស្សនិសិ្សតទាំងអស់ត្រូវបន្តរៀនសូត្រ និងចងចាំឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា ប្រវត្តិសាស្រ្តនៃការឈឺចាប់ដោយសារសង្រ្គាម និងការបែកបាក់សង្គមជាតិខ្មែរ ដើម្បីកសាងនូវប្រវត្តិសាស្រ្តថ្មីមួយ និងការធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុខសុវត្ថិភាព និងរួចចាកផុតពីមរតកនៃសង្រ្គាមទាំងនោះ។ លោកថា យើងត្រូវបន្តចូលរួមជាមួយការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាលុបបំបាត់នូវគ្រោះថ្នាក់ និងទុក្ខវេទនាទាំងឡាយណាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្នេហាជាតិ និងយកឧត្តមប្រយោជន៍ប្រជាជនជាធំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ នឹងអាចរួចចាកផុតពីការគំរាមដោយសំណល់ជាតិផ្ទុះពីសង្រ្គាមទាំងនោះបានយ៉ាងឆាប់រហ័ស។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ជាមួយនឹងសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តនេះ កម្ពុជា បានត្រៀមខ្លួចរួចជាស្រេចក្នុងបង្ហាញទៅកាន់ពិភពលោកអំពីគុណតម្លៃនៃសន្តិភាព និងកម្ពុជាថ្មី តាមរយៈកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ យើងមានសុទិដ្ឋិនិយម និងក្តីសង្ឃឹមថា ភ្ញៀវមកពីជុំវិញពិភលោក នឹងទទួលបានបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា ហើយពួកគេនឹងក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជាទៅកាន់សកលលោក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


