ព័ត៌មានជាតិ
អនុប្រធានអាជ្ញាធរមីនអរគុណHDR & D ដែលបានផ្ដល់សម្ភារៈបច្ចេកវិទ្យាទំនើប ដើម្បីដំណើរការដោះមីននៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះកម្មវិធី HDR & D នៃសហរដ្ឋអាមេរិក ដែលបានផ្ដល់សម្ភារៈបច្ចេកវិទ្យាទំនើប ដើម្បីដំណើរការដោះមីននៅកម្ពុជា។ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ បានលើកឡើងដូច្នេះ ក្នុងឱកាសជួបជាមួយលោក Sean Burke នាយកកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (Humanitarian Demining Research and Development Program_HDR&D) របស់សហរដ្ឋអាមេរិក ចូលជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងរឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងបានថ្លែងអំណរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា ហើយសម្ភារទាំងនេះពិតជាបានចូលរួមពន្លឿន ដល់ការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ បច្ចុប្បន្ននេះ កម្មវិធី HDR&D បានបន្តគាំទ្រផ្តល់សម្ភារបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិ ដើម្បីធានាឲ្យដំណើរការ នៃការងារបោសសម្អាតមីនឲ្យកាន់តែ ប្រសើរឡើង ជាមួយនឹងការប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាទំនើបនេះ។
លោក Sean Burke បានទទួលស្គាល់នូវទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អក្នុងការរួមចំណែកដល់វិស័យសកម្មភាពមនុស្សធម៌នៅកម្ពុជារបស់កម្មវិធី HDR&D ហើយសហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់ការងារសកម្មភាពមីននៅកម្ពុជា ផងដែរ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


