ព័ត៌មានជាតិ
ក្លិបអ្នកកាសែត រៀបចំវេទិកាពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំវេទិកាពិភាក្សា ក្រោមប្រធានបទ អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

វេទិកាពិភាក្សានេះ គឺដើម្បីផ្តល់ឱកាសដល់ អ្នកសារព័ត៌មាន បានស្វែងយល់បន្ថែមទៀតលើការងារជាអទិភាព រួមទាំងសមិទ្ធផលសំខាន់ៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានក្នុងរយៈពេលជិត ៩ខែ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី។
លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាវាគ្មិនក្នុងវេទិកាដ៏មានសារសំខាន់នេះ។ តាមរយៈវេទិកានេះ អ្នកសារព័ត៌ ក៏ត្រូវបានបើកឱកាសឱ្យជាលើកជាសំណួរផ្សេងៗទាក់ទងនឹងតួនាទីភារកិច្ច ភាពប្រឈម និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ ជនបទ ដើម្បីធានាការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅជនបទ។

ក្លិបអ្នកកាសែតកម្ពុជា ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានក្នុងការទទួលនូវព័ត៌មានច្បាស់លាស់ និងជឿទុកចិត្តសម្រាប់ផ្សព្វផ្សាយដល់សាធារណជនបានដឹងពីបេសកកម្ម និងទិសដៅការងារជាអទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


