ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំអះអាងថា ភ្លៀងមិនបង្កការរំខានដល់ដំណើរការប្រឡងបាក់ឌុបនោះទេ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថាទោះបីជាការរៀបចំប្រឡងបាក់ឌុបនៅរដូងភ្លៀង ហើយនៅព្រឹកថ្ងៃប្រឡងទី ១ មានភ្លៀងធ្លាក់ក៏ដោយ ក៏មិនរំខានដល់ដំណើរការប្រឡងនោះទេ ដោយសារមណ្ឌលប្រឡងដែលបានលេចទឹក ត្រូវបានអាជ្ញាធររាជធានីខេត្តនានាបានដោះស្រាយបានទាន់ពេលវេលា។

ថ្លែងក្នុងឱកាសចូលរួមបើកវិញ្ញាសាប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីសុវត្តិនៅព្រឹកថ្ងៃទី ៨ តុលានេះ លោក ឧបនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រឡងឆ្នាំនេះក្រសួងបានត្រៀមក្នុងការដោះដូរមណ្ឌលប្រឡងដូចជានៅកំពង់ចាម នៅខេត្តសៀមរាប និងរាជធានីភ្នំពេញមាន ៣ មណ្ឌលលេចទឹករួមមានមណ្ឌលប្រឡងភ្នំពេញថ្មី មណ្ឌលប្រឡងវិទ្យាល័យឬស្សីកែវ និងមណ្ឌលប្រឡងវិទ្យាល័យជម្ពូវ័ន ត្រូវបានអាជ្ញាធរដោះស្រាយបានទាន់ពេលវេលាអាចដំណើរការប្រឡងបានជាធម្មតា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងនឹងបង្ខិតសម័យប្រឡងបាក់ឌុបនេះនៅខែសីហាវិញដែលមិនមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការលេចទឹកទេ ដោយសារខែនេះទើបចាប់ផ្តើមរដូវភ្លៀងនិងដើម្បីឱ្យអ្នកប្រឡងមានឱកាសដាក់ពាក្យទៅរៀននៅបរទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសព្រោះនៅប្រទេសគេការបើកបវេសនកាលនៅខែកញ្ញា។
ឆ្នាំនេះក្រសួងអប់រំបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល ២ ថ្ងៃគឺថ្ងៃទី ០៨ និងថ្ងៃទី ០៩ តុលា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៧ ០៤០ នាក់ ស្រី ៧៤ ៨៨២ នាក់ចែកជា ២៣០ មណ្ឌលត្រូវជា ៥ ៥៣៤ បន្ទប់។ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៩ ៣៥៨ នាក់ ស្រី ២៣ ៧១៥ នាក់ មាន ៧៣ មណ្ឌលត្រូវជា ១ ៦០៣ បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ ស្រី ៥១ ១៦៧ នាក់ មាន ១៥៧ មណ្ឌលត្រូវជា ៣ ៩៣១ បន្ទប់៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


