ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ២០ នាក់ ប៉ះពាល់ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់ និងរបួស ១៩ នាក់ ប៉ះពាល់ប្រជាពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ផ្ទះជិត ២ ម៉ឺនខ្នង ជម្លៀសប្រជាពលរដ្ឋជិត ២ ពាន់គ្រួសារ ស្រូវជាង ៤ ម៉ឺនហិតា ដំណាំរួមផ្សំជាង ៤ ពាន់ហិតា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ តុលា នេះថា រយៈពេល ៩ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង ប៉ះពាល់រាជធានី-ខេត្តចំនួន ២១ ស្មើនឹង ៧៦ ខណ្ឌស្រុក ២៩៨ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៥៣៣៥ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ១ ៧៧៧ គ្រួសារ ស្លាប់មនុស្ស ១៧ នាក់ និងរបួស ២ នាក់ ផ្ទះ ១៨ ៩៦២ ខ្នង ខូចខាត ៥ ខ្នង សាលារៀន ១០២ កន្លែង វត្តអារាម ៤៤ កន្លែង មន្ទីរពេទ្យនិងមណ្ឌលសុខភាព ៨ កន្លែង ជម្លៀសសត្វពាហណៈ ១១ ៧៧៧ ក្បាល សន្ទូង ៤០ ៧៥៦ ហិតា ខូចខាត ១៨ ២១៣ ហិតា សំណាប ខូចខាត ៥២៧ ហិតា ដំណាំរួមផ្សំ ៤ ០៧១ ហិតា ខូចខាត ១ ៥២៥ ហិតា ផ្លូវកៅស៊ូ និងបេតុង ៩១ ៩៣១ ម៉ែត្រ ផ្លូវលំជនបទ ៦៨០ ៣៦៩ ម៉ែត្រ ស្ពាន ៣៨ កន្លែង ទំនប់ ៤៤ ១០៦ ម៉ែត្រ និងបាក់ច្រាំងទន្លេ ១២ ៥៣០ ម៉ែត្រ។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា តួលេខនេះ បើធៀបទៅនឹងរយៈពេល ៩ ខែ ដូចគ្នា ឆ្នាំ២០២៣ ឃើញថា មានការកើនឡើង ខណៈឆ្នាំមុនមានទឹកជំនន់ និងជំនន់ទឹកភ្លៀង ប៉ះពាល់រាជធានីខេត្តចំនួន ២០ ស្មើនឹង ៧៨ ស្រុកក្រុង ២៤៩ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៩ ៤៨៩ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ២ ០២៩ គ្រួសារ ស្លាប់មនុស្ស ៦ នាក់ និងរបួស ៦ នាក់ ផ្ទះ ១៥ ៥៤៩ ខ្នង ខូចខាត ១០៦ ខ្នង សាលារៀន ៨៦ កន្លែង វត្តអារាម ២៤ កន្លែង ជម្លៀសសត្វពាហណៈ ៦ ៨៧៨ ក្បាល ងាប់ ៦ ក្បាល សន្ទូង ២២ ៧១៣ ហិតា ខូចខាត ៤ ៥៨៣ ហិតា សំណាប ១៧៩ ហិតា ដំណាំរួមផ្សំ ៣ ០១៦ ហិតា ខូចខាត ១ ២៩៧ ហិតា ផ្លូវកៅស៊ូ និងបេតុង ៥ ០៦៩ ម៉ែត្រ ផ្លូវលំជនបទ ១៧៤ ៨៧៦ ម៉ែត្រ ស្ពាន ៥៣ កន្លែង ទំនប់ ២៤ ៥៨៦ ម៉ែត្រ និងច្រាំងទន្លេ ៣ ០០៥ ម៉ែត្រ៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


