ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្អាតបរិស្ថាន-អនាម័យ និងណែនាំទូកនេសាទ មិនឲ្យចតនៅខាងក្រោយសណ្ឋាគារសុខា
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ ២០២៤ ខិតជិតចូលមកដល់ ក៏ដូចជាពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ១៦ ខាងមុខនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ កម្លាំងគណៈបញ្ជាការឯកភាព សហការជាមួយក្រុមហ៊ុនអេកូអេត និងហ្គ្រីន ក្រុមហ៊ុន 800 Super បានបាញ់ទឹកលាងសម្អាត មាត់ទន្លេ ច្រាំងទន្លេ សម្អាតព្រៃត្រែងតាមមាត់ទន្លេ រើសសំរាមតាមច្រាំងទន្លេ និងណែនាំហាមទូកនេសាទមិនឲ្យចតនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកបានបញ្ជាកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយមានការសហការជាមួយក្រុមហ៊ុនអេកូអេត និងហ្គ្រីន ក្រុមហ៊ុន 800 Super ចុះបាញ់ទឹកលាងសម្អាត មាត់ទន្លេ ច្រាំងទន្លេ សម្អាតព្រៃត្រែងតាមមាត់ទន្លេ រើសសំរាមតាមច្រាំងទន្លេ និងណែនាំហាមទូកនេសាទមិនឲ្យចត ដើម្បីឲ្យមានសណ្ដាប់ធ្នាប់រៀបរយ មិនប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមកកម្សាន្ត និងហាត់ប្រាណតាមបណ្ដោយមាត់ទន្លេ។ ធានាឲ្យបាននូវសោភ័ណភាពស្រស់ស្អាត ត្រៀមសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ ២០២៤ ខិតជិតចូលមកដល់ ក៏ដូចជាពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ១៦ ខាងមុខនេះ។

ក្នុងនាមរដ្ឋបាលខណ្ឌជ្រោយចង្វា សូមអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងពិធីប្រណាំងទូកនេះ និងចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចែវរាជធានីភ្នំពេញទាំងអស់ ឲ្យបានច្រើនកុះករ និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ឲ្យបានល្អប្រសើរ ដើម្បីសោភណភាពទីក្រុងស្អាតទាំងអស់គ្នា៕
អត្ថបទ ៖ សំណាង













-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


