ព័ត៌មានជាតិ
ហេតុអ្វីបានជាខេត្តប្រកាសអស់មីនរួចហើយ ប៉ុន្តែនៅមានគ្រាប់មីនផ្ទុះ?
កន្លងទៅថ្មីៗនេះ ពលរដ្ឋមួយចំនួនមានចម្ងល់ទាក់ទងទៅនឹងមូលហេតុដែលខេត្តខ្លះត្រូវបានប្រកាសជាខេត្តអស់មីននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខេត្តដែលប្រកាសថាអស់មីននោះ នៅឃើញមានករណីផ្ទុះគ្រាប់មីន។
ដើម្បីស្រាយចម្ងល់ទាំងនេះ ទេសរដ្ឋមន្រ្តី លោក លី ធុជ អនុប្រធានអាជ្ញាធរមីន បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ ខេត្តចំនួន១៥ ក្នុងចំណោម ២៥ រាជធានី-ខេត្ត ត្រូវបានប្រកាសជាខេត្តអស់មីន ខណៈប្រតិបត្តិករកំពុងបន្តបោសសម្អាតនៅតាមបណ្តាខេត្តផ្សេងទៀត។ លោកបានពន្យល់ថា ខេត្តដែលត្រូវបានប្រកាសអស់មីន គឺសំដៅទៅលើស្ថាប័នជំនាញដែលបានកំណត់ទីតាំងមីន ហើយត្រូវបានបោសសម្អាតអស់នៅតំបន់នោះ។ ដូច្នេះមីនខ្លះអាចនៅមានកន្លែងផ្សេងទៀតដែលអាជ្ញាធរពុំបានដឹង ទើបពេលខ្លះមានករណីផ្ទុះមីននៅក្នុងខេត្តដែលប្រកាសអស់មីន។
នេះជាការលើករបស់លោក លី ធុជ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ
ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤។

លោកថ្លែងថា៖« ពលរដ្ឋខ្លះភ្ញាក់ផ្អើលថា ហេតុអ្វីខេត្តប្រកាសអស់មីនហើយសម្រាប់តែផ្ទុះគ្រាប់ ថ្មីៗនេះនៅខេត្តមណ្ឌលគិរី ប្រកាសអស់មីនហើយ ប៉ុន្តែស្រាប់តែមានផ្ទុះគ្រាប់មីន។ ចង់និយាយថា ខេត្តអស់មីន គឺសំដៅដល់មីនដែលយើងស្គាល់ទីតាំងមីន ហើយយើងបោសសម្អាតអស់ហើយ»។
យោងតាម អនុញ្ញាអូតាវ៉ា បានចែងថា តំបន់ណាដែលត្រូវបានកំណត់ថាជាទីតាំងមីន ហើយប្រតិបត្តិករបានបោសសម្អាតមីនអស់ គឺត្រូវបានរាប់បញ្ចូលជាការជោគជ័យក្នុងការបោសសម្អាតមីន។ អនុសញ្ញាអូតាវ៉ា គឺជាការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្សលោក ហើយមានគោលដៅបញ្ចប់នូវការឈឺចាប់របស់ប្រជាជននៅលើពិភពលោកដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម។

បើតាមទេសរដ្ឋមន្រ្តី លី ធុជ កម្ពុជាជោគជ័យក្នុងការបោសសម្អាតមីនលើផ្ទៃដីជាង ៣០២៤ គីឡូម៉ែត្រការ៉េ ហើយនៅសល់ជាងពាក់កណ្តាលទៀតដែលកំពុងបន្តការងារបោសសម្អាតគ្រាប់មីន ជាពិសេសតំបន់ខាងលិចមាន ៧ ខេត្តជាប់ព្រំប្រទល់ថៃ ជាតំបន់អតីតសមរភូមិក្តៅដែលមានការប្រើប្រាស់មីនច្រើន។ លោកបន្ថែមថា ដោយសារកម្ពុជា មានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទើបធ្វើឱ្យគ្រាប់មីននៅរាយប៉ាយ ជាពិសេសគ្រាប់បែកចង្កោម គ្រាប់ទម្លាក់ពីលើអាកាស និងគ្រាប់បេជាដើម បង្កការលំបាកដល់ការកំណត់ទីតាំង។

គួរជម្រាបថា អស់រយៈពេលជាង ៣០ ឆ្នាំ គិតចាប់ពីឆ្នាំ ១៩៩២ មក រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង
១ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការបោសសម្អាតមីន។ ក្នុងនោះថវិកាដែលទទួលបានពីសហគមន៍ជំនួយ និងបណ្តាប្រទេសជាមិត្តមានប្រមាណ ៦០ភាគរយ ក្រៅពីនោះជាថវិការរបស់រដ្ឋាភិបាលកម្ពុជា និងសប្បុរសជន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ