ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ យល់ថា បដិវត្តន៍ពណ៌ គឺជាគ្រោះអន្តរាយមួយដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា សម្រាប់លោកបណ្ឌិតផ្ទាល់ បដិវត្តន៍ពណ៌ គឺជាគ្រោះភ័យអន្តរាយសម្រាប់ប្រទេសមួយ រដ្ឋមួយ ដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត ហើយបដិវត្តន៍ពណ៌ និងសណ្តាប់ធ្នាប់ពិភពលោក គឺមានការពាក់ព័ន្ធគ្នាយ៉ាងចាំបាច់ដោយមិនអាចមើលរំលងបាននោះទេ។

លោកបណ្ឌិត លើកឡើងបែបនេះ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភា បានរៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ ពិភពលោកដែលកំពុងវិវត្ត ៖បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»។ វេទិកាភ្នំពេញលើកទី៣ មានការចូលរួម ពីវាគ្មិនអន្តរជាតិដែលមានជំនាញលើវិស័យសន្តិសុខនិងភូមិសាស្រ្តនយោបាយ ក្នុងនោះរួមមាន បង់ក្លាដែស ស្រីលង្កា រុស្ស៊ី និងចិន ក៏ដូចជាអ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយក្នុងស្រុកផ្សេងៗទៀត។

សម្រាប់ទស្សនៈផ្ទាល់របស់ បណ្ឌិត យង់ ពៅ គឺ បដិវត្តន៍ពណ៌ គឺបង្កឡើងដោយកត្តា២យ៉ាង គឺកត្តាខាងក្រៅ និងកត្តាខាងក្នុង។ ចំពោះកត្តាខាងក្រៅ គឺទី១ ពាក់ព័ន្ធនឹងមនោគមនយោបាយ, ទី២ ការប្រជែងក្នុងភូមិសាស្ត្រនយោបាយ, ទី៣ សេដ្ឋកិច្ចរបស់មហាអំណាច, ៤.ផ្នត់គំនិតសង្គ្រាមត្រជាក់ និងទី៥ សណ្តាប់ធ្នាប់ពិភពលោកទន់ខ្សោយ។ ចំណែកការបង្កឡើងកត្តាខាងក្នុងវិញគឺ ១.យុត្តិធម៌សង្គម តាមទិដ្ឋភាពច្បាប់នៃរដ្ឋដែលទទួលយកទាំងអស់គ្នា។ ទី២.ពិនិត្យមើលលើគម្លាតសង្គម ត្រង់ចំណុចនេះ លោកបញ្ជាក់ថា អ្នករស់នៅក្នុងសង្គមមានទ្រព្យក៏មានចុះ តែកុំបង្ហាញខ្លាំងពេកនាំឱ្យមានគម្លាតសង្គម។ ៣.ប្រព័ន្ធដឹកនាំរដ្ឋទន់ខ្សោយ ពេលប្រព័ន្ធរដ្ឋខ្សោយ នឹងងាយទទួលពីឥទ្ធពលខាងក្រៅ ដូចនេះ ត្រូវពង្រឹងប្រព័ន្ធដឹកនាំរដ្ឋឱ្យខ្លាំង ពោល គឺកាលណាប្រព័ន្ធរដ្ឋខ្លាំង ត្រូវការធនធានមនុស្សដែលខ្លាំងដែរ។ ៤. ពាក់ព័ន្ធនឹងការអប់រំ ត្រង់ចំណុចនេះ ប្រទេសដែលមានចំណេះដឹងទូលំទូលាយ ពលរដ្ឋមានចំណេះដឹង មិនងាយធ្លាក់ខ្លួនចូលបដិវត្តន៍ពណ៌ ក៏មិនងាយនឹងធ្លាក់ក្នុងការញុះញង់ដែរ។ ទី៥.ការលូកលាន់ពីខាងក្រៅ ឬប្រទេសទន់ខ្សោយឱ្យប្រទេសមហាអំណាចលូកលាន់ខ្លួន។

តាមហេតុផលទាំងអស់នេះហើយ ទើបលោកបណ្ឌិត យង់ ពៅ ថា ទិដ្ឋភាពបដិវត្តន៍ពណ៌ ទាំងនេះមិនអាចមិនពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សង្គម ប្រជាធិបតេយ្យ និងសន្តិភាពនោះទេ។ បន្ថែមពីនេះ លោកថា បដិវត្តន៍ពណ៌ នឹងអូសទាញឱ្យមានរបបផ្តាច់ការមកវិញ ព្រោះដើម្បីគ្រប់គ្រងប្រទេសដែលកំពុងច្របូកច្របល់ មិនអាចយករបបប្រជាធិបតេយ្យមកគ្រប់គ្រងបានទេ គឺត្រូវគ្រប់គ្រងដោយរបបផ្តាច់ការ។
លោកបណ្ឌិត ក៏បានបញ្ជាក់ទៀតថា ការជះឥទ្ធិពលមិនល្អនៃបដិវត្តន៍ពណ៌ គឺការកើតមានសង្គ្រាមរ៉ាំរ៉ៃ ជនផ្តាច់ការឡើងកាន់អំណាច ប្រព័ន្ធដឹកនាំសង្គមខ្ទេចខ្ទាំទាំងផ្លូវចិត្តនិងផ្លូវកាយ បន្តមានភាពក្រីក្រ និងបាត់បង់អធិបតេយ្យភាពទៀតផង ព្រោះច្បាស់ណាស់ពេលនោះ នឹងមានការលូកដៃពីអន្តរជាតិមិនខាន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


