ព័ត៌មានជាតិ
ទីផ្សារស្វាយខុសរដូវ នៅស្រុកជាំក្សាន្ត ហាក់កើនឡើងជាងឆ្នាំមុន
កសិករដាំស្វាយខុសរដូវ នៅឃុំស្រែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្តែងការសប្បាយរីករាយ ខណៈទីផ្សារស្វាយខុសរដូវបានហក់ឡើងថ្លៃជាងឆ្នាំមុន ដោយសារតែមានទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។

ម្ចាស់ចម្ការឈ្មោះ ជា ម៉ាប់ រស់នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា មកទល់ពេលនេះ ផ្លែស្វាយខុសរដូវ រៀងខ្សត់ស្ទើលែងមាន ប៉ុន្តែបានថ្លៃជាងឆ្នាំមុន ហើយក្រុមឈ្មួញបានចុះប្រមូលទិញដើម្បីនាំចេញទៅប្រទេសថៃ និងខ្លះទៀតនាំចេញទៅខេត្តសៀមរាប។ លោកបន្តថា ឆ្នាំមុន ស្វាយខុសរដូវ ១គីឡូក្រាម បានតម្លៃ១,២០០រៀល ឥឡូវបាន២,០០០រៀល ធ្វើឲ្យគាត់មានក្តីសង្ឃឹម នឹងអាចទូទាត់ថ្លៃកម្មករនិងចាយវាយផ្សេងៗបានខ្លះ ដោយប្រមូលលក់ម្តងអាចបាន ១០លាន ទៅ១៥លានរៀល។

ជាមួយគ្នានេះ អាជ្ញាធរឃុំស្រអែមបានឲ្យដឹងថា អាជ្ញាធរហាក់ពុំមានការបារម្ភចំពោះបញ្ហាអាកាសធាតុក្នុងការធ្វើឱ្យប៉ះពាល់ដល់ដំណើរការផលិតស្វាយខុសរដូវប៉ុន្មាននោះទេ គឺជាពេលវេលាល្អ តែប្រសិនបើពេលខាងមុខមានភ្លៀងធ្លាក់ខ្លាំងពេក គឺអាចប៉ះពាល់ខ្លះៗ ដោយសារកសិករត្រូវចំណាយថ្លៃដើមខ្ពស់ជាងមុន។

ជុំវិញស្ថានភាពទីផ្សារផ្លែស្វាយវិញត្រូវបាន លោក លី សុផល ដែលជាអ្នកប្រមូលទិញផ្លែស្វាយម្នាក់បានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយមានតម្លៃ១,២០០រៀល ក្នុង១គីឡូក្រាម។ បើតាមឈ្មួញរូបនេះ ទោះបីបច្ចុប្បន្នស្វាយតាមរដូវហាក់ខ្សត់បន្តិចមែន ប៉ុន្តែសកម្មភាពនៅតាមរោងចក្រកែច្នៃនៅតែទិញបានក្នុង១ថ្ងៃចាប់ពី១០ ទៅ២០តោន ជាប់ជាប្រចាំ។
ទីផ្សារស្វាយតែងឡើងថ្លៃពីជាង ១ពាន់រៀល ដល់ជាង ២ពាន់រៀលក្នុង១គីឡូក្រាម ចាប់ពីចន្លោះ ខែមិថុនា រហូតដល់ខែវិច្ឆិកា ខណៈការផលិតនាអំឡុងពេលនេះទទួលផលចំណេញខ្ពស់ជាងស្វាយតាមរដូវ៕
ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


