ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្រ្តីរាជការ បង្កើនសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក
នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ ក្នុងឱកាសចុះពិនិត្យនោះ លោករដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្ត ជាពិសេសជំនាញបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃសកលលោក។

លើសពីនេះ លោករដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវបង្កើនការផ្សព្វផ្សាយពីការយល់ដឹងជំងឺរបេង និងត្រូវពង្រឹងអង្គភាព ឱ្យក្លាយជាមជ្ឈមណ្ឌលឯកទេសសួតនាពេលអនាគត។ ទន្ទឹមនេះ លោកបានថ្លែងអំណរគុណដល់មន្រ្តីរាជការ ដែលចូលរួមយ៉ាងសស្រាក់សស្រាំង ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងបានលើកទឹកចិត្តដល់មន្រ្តីរាជការនៃមជ្ឈមណ្ឌល ត្រូវយល់ថាការប្រយុទ្ធនឹងជំងឺរបេង ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។
នាឱកាសជួបសំណេះសំណាលនោះ លោកបានរំលឹកដល់ថ្នាក់ដឹកនាំ និងគ្រប់មន្ត្រី ចូលរួមថែរក្សាអនាម័យឱ្យបានល្អ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តត្រូវចូលរួមថែរក្សាប្រើប្រាស់ឱ្យបានយូអង្វែង និងហេដ្ឋារចនាសម្ព័ន្ធអគារមានស្ថានភាពចាស់ តែត្រូវកែលម្អលាបថ្នាំ ជួសជុលក្នុងការប្រើប្រាស់ឱ្យបានកាន់តែល្អប្រសើរ។ ចំពោះឱសថសារវន្ត ត្រូវថែរក្សាទុកដាក់តាមបច្ចេកទេសឱ្យបានត្រឹមត្រូវ និងជាពិសេសឱសថជំងឺរបេង ធានាការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ថាមពលអគ្គិសនី និងទឹកស្អាត ត្រូវឈរលើគោលការណ៍សន្សំសំចៃ និងត្រូវតាមដានសិក្សាស្វែងយល់ជាប្រចាំ ករណីមានការកើនឡើង និងបានណែនាំឱ្យពិនិត្យ និងរំលឹកពីការដឹកនាំជំនាន់មុន ដែលមានស្នាដៃល្អ ដោយត្រូវយកធ្វើជាគំរូ ធ្វើឱ្យបានល្អ ឬកាន់តែល្អជាងមុន។

ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើរដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាព៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


