ព័ត៌មានជាតិ
ជនជាតិខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ាមានជាង៣០ម៉ឺននាក់
សហគមន៍ខ្មែរនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឱ្យដឹងថាមានជនជាតិខ្មែរដែលកំពុងរស់នៅរដ្ឋនោះជាង៣០ម៉ឺននាក់ ក្នុងនោះជាង៨ម៉ឺននាក់រស់នៅទីក្រុងឡុងប៊ិច។ រដ្ឋកាលីហ្វ័រញ៉ាគឹជារដ្ឋមួយកំពុងរងគ្រោះពីភ្លើងឆេះព្រៃដ៏សកម្ម។
ពលរដ្ឋខ្មែររស់នៅទីក្រុង San Franciso រដ្ឋកាលីហ្វ័រញ៉ាលោក អ៊ុក ចន្ថា បានឱ្យដឹងថារដ្ឋកាលីហ្វ័រញ៉ាចែកជាភាគខាងត្បូង និងភាគខាងជើង។ តាមរបាយការណ៍ពីស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិកថានៅភាគខាងត្បូងមានជនជាតិខ្មែរជាង២០ម៉ឺននាក់ និងខាងជើងមានប្រមាណ១០ម៉ឺននាក់។ ទាក់ទងនឹងភ្លើងឆាបឆេះវិញលោកបានឱ្យដឹងថាពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ត្រូវបានរាយការណ៍ថាជួបគ្រោះថ្នាក់នោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សន្ទរី បានឱ្យកម្ពុជាថ្មីដឹងទីក្រុង Long Beach ដែលមានប្រជាជនខ្មែរ-អាមេរិកកំពុងរស់នៅកុះករមិនទាន់មានផលប៉ះពាល់ពីភ្លើងព្រៃនោះទេ។
ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា បានកើតឡើងក្នុងទីតាំងចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia រីឯតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្សជិត២០ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្បែង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


