ព័ត៌មានជាតិ
គ្រួសារក្មេងស្រីដែលមានជំងឺប្រចាំកាយនៅស្រុកត្រាំកក់ទទួលអំណោយផ្ទះមួយខ្នង
តាកែវ ៖ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវបន្ទាប់ពីទទួលព័ត៌មានថា ក្មេងស្រីដែលមានជំងឺពងបែកពេញរាងកាយ ត្រូវបានភ្លើងឆេះផ្ទះអស់គ្មានកន្លែងស្នាក់នៅនោះ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២០ លោកបានចាត់ឲ្យលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត ជាតំណាង ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងពិនិត្យមើលទីតាំងជាក់ស្តែង សម្រាប់ធ្វើការសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារក្មេងស្រី។

លោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ បានពាំនាំនៅក្តីនឹករលឹក ផ្តាំផ្ញើសាកសួរសុខទុក្ខពីចំងាយពីសំណាក់ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ មកជម្រាបជូនគ្រួសាររងគ្រោះ ដោយក្តីនឹករំលឹក និងសូមចូលរួមសម្ដែងការសោកស្ដាយចំពោះគ្រួសារប្អូនស្រី ដែលជួបគ្រោះអកុសលបែបនេះ ដែលបណ្ដាលឲ្យភ្លើងឆេះផ្ទះអស់ទាំងស្រុង កាលពីពេលថ្មីៗនេះ ។

លោកបន្តថា លោកប្រធានសាខាចលនាកម្ពុជាក្រុម១៥៧សាខាខេត្តតាកែវ បានផ្ដូចផ្ដើម សាងសង់ផ្ទះ មួយខ្នងជូនគ្រួសារប្អូនស្រី ដែលទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ៥ម៉ែត្រ និងបន្ទប់ទឹកមួយ ដោយតសំយាបមុខ២ម៉ែត្រកន្លះនិងសំយាបទៅខាងក្រោយ២ម៉ែត្រព្រមទាំងសម្ភារៈមួយចំនួនដើម្បីអោយប្អូនស្រីបានស្នាក់នៅសមរមដោយជាងចាប់ផ្តើមសាងសង់ពីថ្ងៃនេះទៅឲ្យឆាប់រួចរាល់។

សូមរំលឹកថា ក្មេងស្រីឈ្មោះ រួន មាលី អាយុ១២ មានជំងឺពងបែករបកពេញខ្លួន តាំងពីអាយុ២ឆ្នាំ ដែលស្ថានភាពគ្រួសារក្រីក្រខ្វះខាតខ្លាំង មានឪពុកឈ្មោះ រួន ជក់ អាយុ៥៣ ឆ្នាំ ធ្វើការជាជាងសំណង់ និងម្តាយឈ្មោះ ហ៊ួន ស្រីសរ អាយុ ៣៨ ឆ្នាំ រស់នៅភូមិត្រពាំងក្រឡាញ់ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលត្រូវបានអគ្គីភ័យឆេះផ្ទះអស់ខ្ទេចគ្មានសល់កាលពីថ្ងៃ១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕
ដោយ ៖ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


