ព័ត៌មានជាតិ
ពលរដ្ឋសង្កាត់ច្រាំងចំរេះទី ២ ស្នើ អាជ្ញាធរ ជួយពិនិត្យប្រព័ន្ធលូ ១ ខ្សែ ដែលស្ទះ និងមានទឹកដក់
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ច្រាំងចំរេះទី ២ បានស្នើសុំឲ្យអាជ្ញាធរជួយពិនិត្យប្រព័ន្ធលូ ១ ខ្សែ នៅចំណុចក្រុមទី ៦ ភូមិឃ សង្កាត់ច្រាំងចំរេះទី ២ ដែលស្ទះ និងមានទឹកដក់។

ការស្នើសុំនេះ ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយដែលរៀបចំឡើងដោយគណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី ២ ដឹកនាំដោយ លោក ហួត ហៀង ចៅសង្កាត់រងទី ១ និងលោកវរសេនីយ៍ត្រី អ៊ុក សុជាតិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី ២ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៤៩ នាក់ (ប្រុស ១៥ នាក់) ផងដែរ។

ក្នុងវេទិកាសាធារណៈផ្សព្វផ្សាយនេះ អាជ្ញាធរបានផ្សព្វផ្សាយអំពីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាពិសេសបញ្ហាគ្រឿងញៀន , បញ្ហាក្មេងទំនើង ,ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ការវេចខ្ចប់ និងទុកដាក់សំរាម។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យអាជ្ញាធរ ជួយពិនិត្យប្រព័ន្ធលូ ១ ខ្សែ នៅចំណុចក្រុមទី ៦ ភូមិឃ សង្កាត់ច្រាំងចំរេះទី ២ ដែលស្ទះ និងមានទឹកដក់។

ចំពោះសំណូមពរប្រជាពលរដ្ឋខាងលើ លោកចៅសង្កាត់រងទី ១ បានធ្វើការបកស្រាយ និងដាក់ផែនការរួចរាល់ ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាល៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


