ព័ត៌មានជាតិ
គណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរ ប្រជុំលើកយករបៀបវារៈចំនួន ៨ ដើម្បីតាមដានជំរុញការអភិវឌ្ឍ
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃ ៣០ ខែមករា បានដឹកនាំកិច្ចប្រជុំតាមដាន និងជំរុញវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋានណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ក្នុងកិច្ចប្រជុំមានការចូលរួមពីអគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, ប្រធានផ្នែកនិងអនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មន្ត្រីជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន ៨ ដើម្បីតាមដានពីវឌ្ឍនភាពសម្រាប់ជំរុញការអភិវឌ្ឍក្នុងនោះមាន៖
១). ពិនិត្យគម្រោងអភិវឌ្ឍភ្នំទឹកធំ ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត
២).ពិនិត្យការងារការដ្ឋានសាងសង់គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប”
៣).ពិនិត្យការដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរព្រែកត្រែង” សម្រាប់សាធារណជននិងទេសចរ
៤).ពិនិត្យគម្រោងអភិវឌ្ឍផ្លូវជិះកង់ទេសចរណ៍ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា
៥).ពិនិត្យគម្រោងអភិវឌ្ឍ និងអភិរក្សឆ្នេរសមុទ្រនិងព្រែក
៦).ពិនិត្យទៅលើការងារគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយពហុបំណង និងក្រុមការងារលេខាធិការ
៧).ពិនិត្យលើការងារកសាងប្លង់គោលប្រើប្រាស់ដីតំបន់កោះកុងក្រៅ
៨).ការងាររៀបចំអភិវឌ្ឍកោះស្ដេច។

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


