ព័ត៌មានជាតិ
កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់ ១ គុណជា ៣
កសិករនៅឃុំគោលាប់ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កំពុងប្រមូលផលដំឡូងមី ដើម្បីយកមកកាប់ម៉ើមហាលឱ្យស្ងួត ដើម្បីលក់បានតម្លៃខ្ពស់។
ប្រជាកសិករ បានលើកឡើងថា តម្លៃដំឡូងស្ងួតសព្វថ្ងៃ លក់បានតម្លៃ ៥៤០ រៀល ក្នុងមួយគីឡូក្រាម ខណៈដែលដំឡូងស្រស់ បានត្រឹម ១៨០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

ប្រជាកសិករក៏បានលើកឡើងបន្ថែមថា បើទោះបីតម្លៃដំឡូងមីស្ងួតបានខ្ពស់បន្តិចមែន តែក៏ត្រូវចំណាយទៅលើការជួលប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីកាប់មើមដំឡូងយកទៅហាលឱ្យស្ងួត ដោយចំណាយក្នុងមួយធុងប៉េត្រូ ៨០០ រៀល ផងដែរ។
លោក លាង ពន្លឺ ប្រធានការិយាល័យកសិឧស្សាហកម្មខេត្តក្រចេះ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃដំឡូងមីស្រស់បានត្រឹមតែ ១៩០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម រីឯដំឡូងមីស្ងួត បានដល់ ៥៤០ រៀល ក្នុងមួយគីឡូក្រាម។


ដោយសារតម្លៃដំឡូងស្ងួត បានថ្លៃជាងដំឡូងស្រស់ ទើបធ្វើឲ្យប្រជាកសិករដែលមានពេលនាំគ្នាធ្វើជាដំឡូងស្ងួតលក់ឲ្យក្រុមឈ្ងួញយកទៅលក់បន្ត ព្រោះចំណេញជាងលក់ដំឡូងស្រស់។
លោកបានបញ្ជាក់ថា ក្នុងខេត្តក្រចេះ ប្រជាកសិករបានអាស្រ័យផលដំណាំដំឡូងមីលើផ្ទៃដីចំនួន ៨០.៥៦៥ ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំមុន ការដាំដុះរបស់ប្រជាកសិករលើដំណាំដំឡូងមីនេះ គឺមិនខុសគ្នានោះទេ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


