ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋាន ត្រៀមជាស្រេចដើម្បីបម្រើសេវាជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
«ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាល ត្រៀមជាស្រេចដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាមួយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ»។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាល លោក ឈាង រ៉ា បានលើកឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងអំពីការងារចុះពង្រឹងមូលដ្ឋានសុខាភិបាលសាធារណៈ ដោយត្រូវបន្តប្រើប្រាស់សូចនាករ និងធ្វើការតាមដាន ជាបន្តបន្ទាប់ (Check list) លើការវិវត្តន៍នៃមូលដ្ឋានសុខាភិបាលនិមួយៗ ក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀត ការផ្តល់ជូនសេវាសុខភាពបឋមដល់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ។

ជាមួយគ្នានេះ លោកក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសខ្ពស់ ព្រមទាំងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សូមជួបប្រទះសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


