ព័ត៌មានជាតិ
មនុស្សជិត១៦ម៉ឺននាក់ដើរកម្សាន្តសង្ក្រាន្តត្បូងឃ្មុំនាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅ «សង្ក្រាន្តត្បូងឃ្មុំ» និងតំបន់ទេសចរណ៍នានាទូទាំងខេត្តត្បូងឃ្មុំ សរុបប្រមាណ១៥៨,៤៨០នាក់ ស្រី ៩៤,៨០៥នាក់ ភ្ញៀវអន្តរជាតិ៥នាក់ ស្រី២នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានភ្ញៀវសរុប ១៥០,៨៣០នាក់ មានការកើនឡើងចំនួន៥.០៧%។ នេះបើយោងតាមរបាយការណ៍របស់ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ។

បើតាមរបាយការណ៍នោះតំបន់ទេសចរណ៍ក្នុងខេត្តដែលទាក់ទាញអ្នកទេសចរច្រើនជាងគេរួមមាន តំបន់រដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រមាណ ១៣០ ២០០នាក់ រមណីយដ្ឋាន ព្រះធាតុបាស្រី និងសួនទន្លេស្ងួតមានភ្ញៀវសរុបប្រមាណ ២៥ ៨០០នាក់ ដោយឡែករមណីយដ្ឋានផ្សេងទៀតដូចជារមណីយដ្ឋាន ហ្លួងព្រះស្តេចកន រមណីដ្ឋានតាសែដូងក្រអូប សួនកម្សាន្តធម្មជាតិទឹកហូរអូក្ដូង ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ និងទឹកធ្លាក់ហោងមានភ្ញៀវទេសចរចន្លោះ២០០ទៅ១ ៥០០នាក់។
សូមជម្រាបថា ឆ្នាំនេះព្រឹត្តការណ៍សង្រ្កាន្តត្បូងឃ្មុំ មានរៀបចំកម្មវិធីកំសាន្តសប្បាយៗរួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ។ ជាពិសេស នាពេលយប់ក៏មានការប្រគុំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រី ។

សម្រាប់ព្រឹត្តិការណ៍នេះ មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ជូនសុខសុវត្ថិភាព និងមានភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
បើគិតត្រឹមរយៈពេល២ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរណ៍សរុបជិត២៤ម៉ឺននាក់ ក្នុងនោះ ថ្ងៃទី១ មានចំនួន៧៨,៣៦៥នាក់ និងថ្ងៃទី២ មានចំនួន ១៥៨,៤៨០នាក់ផងដែរ ៕



ដោយ៖ សាន វិឡែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


