ព័ត៌មានជាតិ
មានវិធីសាស្ត្រចរចាបែបណា ទាមទារសំណងធានារ៉ាប់រងបានច្រើន លើយានយន្តប៉ះទង្គិចខូចខាត?
យានយន្តជួបគ្រោះថ្នាក់ខូចខាតដោយសារការប៉ះទង្គិច កើតមានជាញឹកញាប់ហើយក៏មានការជជែកច្រើនលើការទាមទារសំណង។ នេះបើតាមលោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា។
នៅក្នុងវេទិកាចែករំលែកព័ត៌មានអំពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជាជាមួយក្លិបអ្នកកាសែតកម្ពុជា» លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា បានលើករណីពាក់ព័ន្ធសំណងការខូចខាតយានយន្ត ដែលមានការលើកមតិផ្សេងៗលើការទាមទារសំណងមកស្រាយបញ្ជាក់បន្ថែម។

លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជា
មន្រ្តីអប់រំនៃសមាគមធានារ៉ាប់រងកម្ពុជាបានលើកឡើងលក្ខខណ្ឌមួយចំនួន ដែលសំណងនៃការទាមទារអាចមានការប្រែប្រួលតាមភាពជាក់ស្ដែង។ លោកបានបញ្ជាក់ថា ការទាមទារសំណងអាស្រ័យទៅតាមកត្តាតម្លៃនៃយានយន្ត ហើយការចរចាក៏ផ្អែកលើគោលការណ៍និងលក្ខខណ្ឌតាមផ្លូវច្បាប់។
«ដូចករណីរថយន្តព្រុសបុកខូចចង្កៀង និងរថយន្តរ៉លរ៉យបុកខូចចង្កៀងដូចគ្នា ដូច្នេះតម្លៃនៃសំណងមិនអាចដូចគ្នានោះទេ។ ប្រាកដជារថយន្តរ៉លរ៉យត្រូវទទួលបានការទូទាត់សំណងច្រើនជាងរថយន្តព្រុស»។
ដូច្នេះការទូទាត់សំណងធានារ៉ាប់រង មិនមែនចេះតែទាមទារតាមការចង់បានត្រូវផ្អែកលើលក្ខខណ្ឌនិងកាតព្វកិច្ចតាមផ្លូវច្បាប់ រួមទាំងលទ្ធភាពដែលក្រុមហ៊ុនអាចផ្តល់ឲ្យបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


