ព័ត៌មានជាតិ
ជនជាតិភាគតិចព្នង ប្រាប់រូបមន្តធ្វើមេតំបែរតាមធម្មជាតិបិតស្រាពាង បន្តប្រពៃណីពីដូនតា
ការបិតស្រាពាង គឺជាទំនៀមទម្លាប់ប្រពៃណី និងជាអត្តសញ្ញាណមួយរបស់បងប្អូនជនជាតិដើមភាគតិចព្នង ដែលនៅតែរក្សាបន្តធ្វើជាលក្ខណៈគ្រួសារ ទោះបីតិច ឬច្រើន ទៅតាមគ្រួសារនីមួយៗ។
ជាក់ស្ដែង ពលរដ្ឋរស់នៅភូមិស្រះ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ជាជនជាតិដើមភាគតិចព្នង នៅតែរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីតពីដូនតាក្នុងការបិតស្រាពាង ដើម្បីត្រៀមទុកសម្រាប់ពេលមានកម្មវិធីសែនព្រេន និងជួបជុំសាច់ញាតិបងប្អូន។

លោក នឹម ធឿន ជនជាតិដើមភាគតិច ព្នង រស់នៅភូមិស្រះ បានឲ្យដឹងថា រៀងរាល់ឆ្នាំលោកតែងតែបិតស្រាពាងទុក មិនតិចជាងពី ១ ទៅ ៥ ពាងទេ សម្រាប់ទុកពេលមានកម្មវិធី សែនព្រេនពេលប្រមូលភោគផលស្រូវ សែនជង្រុក កម្មវិធីឡើងអ្នកតា និងសែនចំការ ពេលចុះដាំដុះដំណាំឡើងវិញ ហើយមានពេលខ្លះក៏មានការកម្មង់ឲ្យបិតយកទៅកម្មវិធីផ្សេងៗផងដែរ តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។


លោកបានរៀបរាប់ថា ស្រាពាងបច្ចុប្បន្ននេះ ការបិតមានច្រើនយ៉ាង អ្នកខ្លះបិតដោយប្រើមេតំបែរទិញពីផ្សារ។ ដោយឡែកសម្រាប់រូបលោកវិញ គឺប្រើប្រាស់រូបមន្តធម្មជាតិតពីដូនតា ដោយប្រើគ្រឿងផ្សំសម្រាប់ធ្វើតំបែររួមមាន៖ វ័ល្លឈើឯម ដើមឈើឯម ឫសស្មៅក្រវិលជ្រូក ស្លឹកដើមស្នាក្របី ម៉ើមអណ្ដេង ម្រេច ខ្ទឹម យកមកបុកលាយជាមួយអង្ករ ដើម្បីធ្វើមេតំបែរ រួចទុកឲ្យឡើងមេ រួមហើយយកទៅលាយជាមួយចាយនិងអង្កាម យកទៅផ្ទំទុករយៈពេលកន្លះខែ ឬមួយខែ តាមចំណង់ចំណូលចិត្ត នោះនឹងអាចយកមកផឹកបានហើយ។
លោកបានបញ្ជាក់ថា ការបិតស្រាពាង្គពីមេតំបែរទិញពីផ្សារ និងមេតំបែរផ្សំឡើងពីធម្មជាតិ គឺមានរសជាតិខុសគ្នា។ ស្រាពាងបិតពីមេតំបែរធ្វើឡើងដោយខ្លួនឯង ទឹកខាប់ ក្លិនឈ្ងុយឆ្ងាញ់ មានរសជាតិផ្អែមឡមៗ និងផឹកទៅមិនឈឺក្បាល។ ចំណែក ស្រាពាងបិតពីមេតំបែរទិញពីផ្សារ ទឹករាងថ្លា ក្លិនអត់សូវឈ្ងុយ និងផឹកទៅធ្វើទុកឈឺក្បាល៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


