ព័ត៌មានជាតិ
សហរដ្ឋអាមេរិក នឹងសហការជាមួយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យបទឈប់បាញ់សង្គ្រាមកម្ពុជា-ថៃ ឱ្យបានជោគជ័យ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងបញ្ជូនក្រុមការងារជំនាញចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នារវាងកម្ពុជា-ថៃ និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឱ្យបានជោគជ័យ។

ការចាត់បញ្ជូនក្រុមការងារពីប្រទេសមហាអំណាចចូលរួមត្រួតពិនិត្យបទឈប់បាញ់នៅក្នុងតំបន់អាស៊ាននេះ បន្ទាប់ពីកម្ពុជា-ថៃ បានឯកភាពទទួលយកបទឈប់បាញ់ដោយឥតលក្ខខណ្ឌក្នុងជម្លោះប្រដាប់អាវុធដែលបានចូលជាធរមាននៅវេលាម៉ោង២៤៖00 ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ដែលនេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។
បទឈប់បាញ់នេះបង្កឱ្យមានការសាទរពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស និងពីសំណាក់ពិភពលោកដែលសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាអ្នកឈ្លានពានឡើយ ប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព ស្អប់សង្គ្រាម។ ការបញ្ចេញសារអបអរសាទរបទឈប់បាញ់នេះរួមមានប្រទេសក្នុងតំបន់អាស៊ាន អាមេរិក ចិន រុស្ស៊ី អង់គ្លេស បារាំង និងសហភាពអឺរ៉ុប ជាដើម។
ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃ។ លោក ត្រាំ ចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលលោកតាមដានដោយផ្ទាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឱ្យមានការចរចារការឈប់បាញ់ឱ្យបានឆាប់រហ័ស និងឱ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។ លោកត្រាំ យល់ថាដើម្បីឱ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីអាមេមរិក បានឯកភាពឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឱ្យបានជោគជ័យ។ លោក ត្រាំ ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថាសមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។ សម្តេចតេជោ ក៏អរគុណចំពោះនាកយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោ ក៏មិនភ្លេចកអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងបណ្តាប្រទេសជាមិត្តទាំងអស់ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងអរគុណប្រជាជនកម្ពុជា ប្រជាជនថៃ និងអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន