ព័ត៌មានជាតិ
ក្រោយថៃប្រើគ្រាប់បែកចង្កោម អាជ្ញាធរមីនស្នើឱ្យពលរដ្ឋភៀសសឹកប្រុងប្រយ័ត្នខ្ពស់ និងដាក់ចេញវិធានការអប់រំបន្ទាន់
អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជា យន្តហោះទម្លាក់គ្រាប់បែកគ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋ។ លើសពីនេះ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព លំនៅដ្ឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ផលវិបាកនៃការប្រើប្រាស់សព្វាវុធទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។

សេចក្តីណែនាំរបស់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ បញ្ជាក់ថា ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋភៀសសឹក អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) សូមស្នើដល់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ រួមមាន គណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រុមការងាររៀបចំផែនការសកម្មភាពមីន ខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ផ្តល់កិច្ចសហការ និងចូលរួមអនុវត្តនូវវិធានការមួយចំនួន។
វិធានការទាំងនោះរួមមាន ពិនិត្យលទ្ធភាពដាក់បញ្ចូលការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌ គ្រឿងផ្ទុះ និងការបោសសម្អាត នៅក្នុងកម្មវិធីរបស់ស្ថាប័ន អង្គភាពនានានៅតាមទីតាំងសុវត្ថិភាព និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ។ ដឹកនាំការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅនៅតាមទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការជាមួយអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់។

អាជ្ញាធរមីន ក៏ស្នើសុំឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការនិងរាយការណ៍នូវ ទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់អាជ្ញាធរមីន ឬប្រតិបត្តិករសកម្មភាពមីន ដើម្បីពិនិត្យវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន ដូចជា លំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ និងដឹកសិកម្ម ជាដើម មុននឹងការវិលត្រលប់ របស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីធានាសុវត្ថិភាពជូនពួកគាត់សម្រាប់ការស្នាក់នៅ ការបំពេញ សកម្មភាពការងារប្រចាំថ្ងៃ និងការបង្កបង្កើនផល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


