ព័ត៌មានជាតិ
ថ្ងៃស្អែក កម្ពុជានឹងដឹកនាំអនុព័ន្ធយោធាបរទេសទៅពិនិត្យស្ថានភាពលើបញ្ហាព្រំដែនកម្ពុជា-ថៃ
បន្ទាប់ពីមានបទឈប់បាញ់ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ នឹងដឹកនាំបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ចុះទៅតំបន់ព្រំដែន ដើម្បីពិនិត្យពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រាប់ឱ្យដឹងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងដូច្នេះថា៖ «ដើម្បីបង្ហាញឆន្ទៈអំពីភាពម៉ឺងម៉ាត់របស់កម្ពុជា សម្រាប់ថ្ងៃស្អែក នឹងមានការរៀបចំនូវដំណើរមួយឆ្ពោះទៅកាន់ព្រំដែន ដើម្បីទៅពិនិត្យមើលទីតាំង និងសភាពការណ៍ជាក់ស្ដែងនៅលើបញ្ហាព្រំដែនកម្ពុជា និងថៃ»។

ដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់អង្គទូត និងអនុព័ន្ធយោធាបរទេសនេះ គឺធ្វើឡើងស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានឯកភាពលើបទឈប់បាញ់ជាបន្ទាន់មួយដោយឥតលក្ខខណ្ឌដែលបានចូលជាធរមាននៅម៉ោង២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះ ជាជំហានឆ្ពោះទៅការបន្ថយការតានតឹង និងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ បន្ទាប់មានការប្រយុទ្ធគ្នាដ៏ក្ដៅគគុក រយៈពេល៥ថ្ងៃកន្លងមកនេះ។

កម្ពុជា និងថៃ ក៏បានឯកភាពឱ្យមានរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ហើយឯកភាពឱ្យមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានផងដែរ សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


