ព័ត៌មានជាតិ
សាកលវិទ្យាល័យ និងសាលារៀនធំៗ ផ្តល់អាហារូបករណ៍ ១០០% ដល់កូនៗ យុទ្ធជនពលីជីវិតក្នុងសមរភូមិ
សាកលវិទ្យាល័យ និងសាលារៀនធំៗ មួយចំនួន បានផ្តល់អាហារូបករណ៍ ១០០% ដល់កូនៗ យុទ្ធជនពលីជីវិតក្នុងសមរភូមិ ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុការពារជាតិ។


លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវេស្ទើន បានលើកឡើងថា សាកលវិទ្យាល័យ នឹងផ្ដល់ជូនអាហារូបករណ៍ ១០០% រយៈពេល ២ និង ៤ ឆ្នាំ រហូតដល់ចប់កម្មវិធីសិក្សាទាំងថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញទាំងអស់ ជូនដល់កូនៗ របស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ។

លោកបានបន្តថា ការផ្តល់អាហារូបករណ៍ដល់ក្រុមគ្រួសារយុទ្ធជនពលីជីវិតក្នុងបុព្វហេតុការពារជាតិនេះគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិនាពេលកន្លងមកនេះ។

សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព បានផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញចំនួន ៥០ កន្លែង ជូនដល់បុត្រធីតា នៃគ្រួសារវីរយោធិន ក្នុងបុព្វហេតុការពារជូនជាតិមាតុភូមិកម្ពុជា។

ក្រៅពីនេះ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បានផ្តល់អាហារូបករណ៍ ១០០% ជូនកូនវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីកម្ពុជា។ លើសពីនេះសាកលវិទ្យាល័យ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបោះបង់ការសិក្សាពីប្រទេសថៃដែលបានត្រលប់មកប្រទេសកម្ពុជាវិញផងដែរ ខណៈគិតត្រឹមថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២៥ មាននិស្សិតកម្ពុជាចំនួន ៤១០ នាក់ បានចាកចេញពីប្រទេសថៃមកកម្ពុជាវិញ។

ចំណែក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរមកពីប្រទេសថៃចំនួន ១៧២ នាក់ ដើម្បីចូលរៀននៅកម្ពុជាវិញ។
រីឯ សាលា ASEAN INTERNATIONAL SCHOOL បានផ្តល់អាហារូបករណ៍ ១០០% ដល់ចប់ថ្នាក់ទី ១២ និងសាលារៀនសុវណ្ណភូមិ បានផ្តល់អាហារូបករណ៍ ១០០% ដល់ចប់ថ្នាក់ទី ១២ ទាំងភាសាខ្មែរ និងអង់គ្លេស ជូនកូនវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីកម្ពុជាផងដែរ។


សាកលវិទ្យាល័យ និងសាលារៀនទាំងនោះ ជឿជាក់ថា តាមរយៈការផ្តល់អាហារូបករណ៍ ១០០% ជូនកូនវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីកម្ពុជា នឹងរួមចំណែកជួយសម្រាលបន្ទុកផ្នែកអប់រំសម្រាប់អនាគតដ៏ភ្លឺស្វាង នៃបុត្រធីតារបស់គ្រួសារវីរយោធិន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


